ខ្មែរប៉ុស្ដិ៍ Close

    អបអរសាទរ ខេត្តទាំង៦ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

    ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 60

    ដូចតាមការប្រកាសកន្លងទៅរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីក្នុងការប្រគល់រង្វាន់ជូនរាជធានី-ខេត្តណាដែលគ្មានគ្រោះថ្នាក់ចរាចរណ៍នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ​ខ្មែរ ក្នុងគោលបំណងសំខាន់នោះ​ គឺមិនចង់ឃេីញមានគ្រោះថ្នាក់ចរាចរណ៍​ និងជំរុញការប្រុងប្រយ័ត្ន​ ព្រមទាំងគោរពច្បាប់ចរាចរ​ណ៍ ជាពិសេសការចូលរួមចំណែកពីបងប្អូន​ អ៊ំពូមីង​ តាយាយ​ដែលជាអ្នកបេីកបរគ្រប់ប្រភេទ​ ដេីម្បីឱ្យគ្រប់ការធ្វេីដំណេីរប្រកបដោយសុខសុវត្ថិភាព​ អាចទទួលបានការជួបជុំក្រុមគ្រួសារគ្រប់ទីកន្លែងនៅទូទាំងប្រទេស។

    ជាលទ្ធផល​ មានខេត្តចំនួន​ ៦​ ទទួលបានអត្រាគ្រោះថ្នាក់ចរាចរណ៍សូន្យ​ ហេីយសម្តេចធិបតីនាយករដ្ឋមន្ត្រី​ ក៏ផ្តល់រង្វាន់តាមការសន្យាដូចខាងក្រោម៖
    ១/​ ផ្តល់លិខិតសរសេីរមួយ​ ដែលនឹងមកទទួលផ្ទាល់ពីសម្តេចធិបតីនាយករដ្ឋមន្ត្រី
    ២/​ ថវិកាចំនួន​ ២០០លានរៀល
    ៣/​ ភេសជ្ជៈ​ចំនួន​ ១ពាន់កេស

    សូមបងប្អូន​ អ៊ំពូមីង​ តាយាយ​ មេត្តាបន្តគោរពច្បាប់ចរាចរ​ណ៍ ហេីយបេីកបរដោយប្រុងប្រយ័ត្នខ្ពស់​ ប្រកបដោយការទទួលខុសត្រូវ​ ព្រមទាំងប្រកាន់ខ្ជាប់ការយោគយល់អធ្យាស្រ័យគ្នាខ្ពស់។

    អត្ថបទទាក់ទង