ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបន្តរក្សាបាននូវចលនការរឹងមាំនៃសុខសន្តិភាព និងលើកកម្ពស់កំណើនសេដ្ឋកិច្ច ក៏ដូចជាសម្ទុះនៃកិច្ចអភិវឌ្ឍ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤ ផ្ទះហ្វេសប៊ុក 197

ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងធនធានទឹកនិងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្នុងក្របខណ្ឌទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តដ៏មុតស្រួចនេះ រាជរដ្ឋាភិបាល អាចបន្តរក្សាបាននូវចលនការរឹងមាំនៃសុខសន្តិភាពនិងលើកកម្ពស់កំណើនសេដ្ឋកិច្ច ក៏ដូចជាសម្ទុះនៃកិច្ចអភិវឌ្ឍ ប្រទេសជាតិ ក្នុងការឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងការកសាងភាពធន់នៅក្នុងវិស័យសាធារណៈ ហិរញ្ញវត្ថុ សេដ្ឋកិច្ច សង្គម និងបរិស្ថាន៕

អត្ថបទទាក់ទង