ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលរាជធានីភ្នំពេញ ណែនាំអំពីវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន នៅភូមិសាស្ត្ររាជធានីភ្នំពេញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 51

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ បានធ្វើការណែនាំដល់រដ្ឋបាលខណ្ឌទាំង១៤ ស្ថាប័នពាក់ព័ន្ធ មន្ទីរធម្មការ និងសាសនា និងគ្រប់វត្តអារាមទាំងអស់ ឱ្យចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី ប្រភេទដែលតា (Delta) ក្នុងឱកាស បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ និងបុណ្យកឋិនទាន ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ ១៥កើត ខែកត្តិក ត្រូវនឹងថ្ងៃទី ២២ ខែតុលា ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។

បើតាមរដ្ឋបាលរាជធានី, សម្រាប់មន្ទីរធម្មការ និងសាសនា និងគ្រប់វត្តអារាមត្រូវអនុវត្តការងារ៖

  1. ព្រះចៅអធិការវត្ត គណៈកម្មការវត្តគ្រប់ទីអាំរាមទាំងអស់ក្នុងរាជធានីភ្នំពេញ ត្រូវបង្កើត ក្រុមការងារ ដើម្បីគ្រប់គ្រង ចាត់ចែង ត្រួតពិនិត្យការអនុវត្តវិធានការការររបស់ ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករ៉ាលដាលនៃជំងឺកូវីដ-១៩ និងវិធានការ*៣ កុំ និង ៣ ការពារ” របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី
  2. ក្រុមការងារ ត្រូវទទួលខុសត្រូវក្នុងការចាត់ឱ្យមានអ្នករង់ចាំបាញ់អាល់កុល វាស់កម្តៅ និងរៀបចំឱ្យមានកន្លែងលាងសម្អាតដៃនៅគ្រប់ច្រកចេញ-ចូលទាំងអស់ នៃបរិវេណទីវត្ត អារាម ប្រសិនបើអាចដំឡើងម៉ាស៊ីនវាស់កំដៅនិងទូបាញ់អាល់កុលសម្លាប់មេរោគដោយ ស្វ័យប្រវត្តិនៅតាមច្រកចេញ-ចូលបានជាការប្រសើរ។ ទន្ទឹមនេះ ត្រូវត្រួតពិនិត្យការរក្សា គម្លាតសុវត្តិភាព តាមគោលការណ៍សុវត្ថិភាពបុគ្គលឱ្យបានយ៉ាងតិច១.៥ម៉ែត្រពីគ្នា និង មិនអនុញ្ញាតឱ្យចូលប្រគេនចង្ហាន់-ទេយ្យវត្ថុប្រជ្រៀតគ្នា ឬកៀកគ្នាជាដាច់ខាត ដោយកំណត់ចំនួនអ្នកចេញ-ចូលជាក្រុមម្ដង១៥នាក់ ឬតិចជាងនេះ ដើម្បីឱ្យសមាមាត្រជាមួយ ទំហំទីតាំងប្រារព្ធពិធី ចៀសវាងហានិភ័យខ្ពស់ដល់ការងារយចម្លងជំងឺកូវីដ-១៩
  3. ក្នុងទីអារាមទាំងអស់ត្រូវដាក់ស្លាកសញ្ញាសម្គាល់ពីការតម្រូវឱ្យពាក់ម៉ាស និងត្រូវពាក់ម៉ាស ឬរបាំងមុខការពារឱ្យបាន៍គ្រប់គ្នា ទាំងព្រះសង្ឃ និងគ្រហស៍។ ប្រសិនបើមានបុគ្គលណាមិន ព្រមពាក់ម៉ាស ឬរបាំងមុខការពារ ត្រូវរាយការណ៍ជាបន្ទាន់ទៅស្ថាប័នមានសមត្ថកិច្ចដែល នៅក្បែរនោះ ដើម្បីធ្វើការផាកពិន័យទៅតាមបទមិនគោរពវិធានការរដ្ឋបាល
  4. ត្រូវធ្វើអនាម័យជាប្រចាំដោយបាញ់អាកុលសម្លាប់មេរោគនៅតាមបន្ទប់ទឹក និងកន្លែងដែល ម៉ានការប៉ះពាល់ច្រើន
  5. គ្រប់សម្ភារសម្រាប់ដាក់ចង្ហាន់ និងទេយ្យវត្ថុទាំងអស់ ត្រូវមានថាសសម្រាប់ទ្រជាទ្រនាប់ ចម្លង និងត្រូវណែនាំឱ្យពុទ្ធបរិស័ទបាញ់អាកុល ឱ្យបានសព្វកន្លែងមុននឹងប្រគេនព្រះសង្ឃ ដើម្បីបង្សុកូល ចៀសវាងការប្រគេនដោយផ្ទាល់ ៦-ក្នុងករណីមានព្រះសង្ឃ គណៈកម្មការវត្ត ពុទ្ធបរិស័ទ មានអាការៈក្អក ឬផ្តាសាយ ដែល សង្ស័យថាមានជំងឺកូវីដ-១៥ ត្រូវធ្វើការផ្អាកការប្រារព្ធពិធីបុណ្យជាបណ្តោះអាសន្នសិន ដោយក្រុមការងារត្រូវឃាត់បុគ្គលដែលសង្ស័យនោះឱ្យនៅមួយកន្លែង ហើយទាក់ទង មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ឬលេខ១១៥ ដើម្បីឱ្យគ្រូពេទ្យមកយកសំណាកធ្វើតែស្ត រកមេរោគកូវីដ-១៩។

សម្រាប់ភារកិច្ចរបស់រដ្ឋបាលខណ្ឌទាំង១៤ មាន៖

  1. រដ្ឋបាលខណ្ឌទាំង១៤ ត្រូវសហការជាមួយមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ចុះពិនិត្យ និងសង្កេតការណ៍តាមទីតាំងវត្តអារាមទាំងអស់ ក្នុងករណីពិនិត្យឃើញថាការ រៀបចំវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ របស់វត្តណាមួយ មិនទាន់បានល្អ ត្រូវធ្វើការណែនាំឱ្យកែលម្អភ្លាមៗរហូតដល់ស្របទៅតាមលក្ខខណ្ឌដែល អាចទទួលយកបាន ទើបអនុញ្ញាតឱ្យបន្តការរៀបចំពិធីបុណ្យ
  2. មិនអនុញ្ញាតឱ្យមានការជួបជុំមនុស្សច្រើនក្រៅពីសមាជិកក្នុងក្រុមគ្រួសារតែមួយ
  3. មិនអនុញ្ញាតឱ្យព្រះសង្ឃឆាន់ជុំគ្នាច្រើន នៅក្នុងសាលាឆាន់ឡើយ ដោយរក្សាទុកព្រះសង្ឃ មួយចំនួនតូចសម្រាប់ការឆាន់ ដើម្បីវេរចង្ហាន់ជូនពុទ្ធបរិស័ទទៅតាមប្រពៃណ៌ជាតិ
  4. ការសូត្រមន្ត ឬសម្ដែងធម៌របស់ព្រះសង្ឃ ត្រូវគង់ក្នុងគម្លាតសុវត្ថិភាព
  5. ត្រូវត្រួតពិនិត្យ និងណែនាំដូនជី តាជី សិល្ប៍ ឱ្យរក្សាអនាម័យឱ្យបានល្អក្នុងការផ្ទេរស្រាក់ ចង្ហាន់ពីពុទ្ធបរិស័ទ។

ក្នុងករណីមានបុគ្គលណាមួយរឹងរួសមិនព្រមអនុវត្តតាមវិធានការ របស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងវិធានការ «៣ កុំ និង ៣ ការពារ» របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយបង្កការ ចម្លងជំងឺកូវីដ-១៩ ទៅអ្នកដទៃ បុគ្គលនោះនឹងត្រូវផ្តន្ទាទោសទៅតាមមាត្រា១០ នៃច្បាប់ស្តីពីវិធានការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត៕

ខាងក្រោមនេះជាសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ៖

Fresh News

អត្ថបទទាក់ទង