ខ្មែរប៉ុស្ដិ៍ Close

គ្រាប់មិនទាន់ផ្ទុះដែលបន្សល់ទុកកាលពីសម័យសង្គ្រាមជិត១០០គ្រាប់ ត្រូវបាន ក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ ប្រទះឃើញពេល ស្តារប្រឡាយម័ល នៅក្នុងសង្កាត់ដង្កោ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 41
គ្រាប់មិនទាន់ផ្ទុះដែលបន្សល់ទុកកាលពីសម័យសង្គ្រាមជិត១០០គ្រាប់ ត្រូវបាន ក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ ប្រទះឃើញពេល ស្តារប្រឡាយម័ល នៅក្នុងសង្កាត់ដង្កោ គ្រាប់មិនទាន់ផ្ទុះដែលបន្សល់ទុកកាលពីសម័យសង្គ្រាមជិត១០០គ្រាប់ ត្រូវបាន ក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ ប្រទះឃើញពេល ស្តារប្រឡាយម័ល នៅក្នុងសង្កាត់ដង្កោ

គ្រាប់មិនទាន់ផ្ទុះ ដែលបន្សល់ទុកកាលពីសម័យសង្គ្រាមចំនួនជិត១០០គ្រាប់ ត្រូវបាន ក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ប្រទះឃើញនៅបាតប្រឡាយ ពេលកំពុងជីកស្តារប្រឡាយម័ល នៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបានប្រគល់ជូនស៊ីម៉ាក់រួចហើយ។

លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញបាន ឱ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះថា ក្រោមការណែនាំរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពស្តារប្រឡាយម័ល ដោយចាប់ផ្តើមស្តារ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានប្រវែង២៨១៥ម៉ែត្រ ទទឹងពី២០ម៉ែត្រ ទៅ៣០ម៉ែត្រ ចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន ហើយបើគិតមក ដល់ថ្ងៃទី២៤ ខែមិថុនានេះ ការងារស្តារប្រឡាយនេះសម្រេចបាន១៦០០ម៉ែត្រហើយ ស្មើនឹង៥៩,៩ភាគរយ ដែលគ្រោងនឹងបញ្ចប់នៅចុងខែសីហា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីរំដោះការលិចលង់លំនៅឋានរបស់ប្រជាពលរដ្ឋ ដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ។

លោក ម៉ៅ ប៊ុនធឿន បានបញ្ជាក់ផងដែរថា ប្រឡាយម័ល នេះពិតជាមានតួនាទី យ៉ាងសំខាន់ក្នុងការរំដោះទឹកពីលំនៅឋានប្រជាពលរដ្ឋ ដោយបានរំដោះទឹកភ្លៀងមួយផ្នែក ខ្លះនៃខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ៕

អត្ថបទទាក់ទង