ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបើកការដ្ឋានដាក់លូថ្មី ចាប់ពីផ្លូវលេខ ២០០៤ ដល់ផ្លូវវេងស្រេង មានរយៈពេល៣០ថ្ងៃ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 3

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ បានចេញសេចក្តីជូន ដំណឹងដល់សាធារណជន ក្រុមហ៊ុនអាជីវកម្ម និងប្រជាពលរដ្ឋដែលរស់នៅ តាមបណ្តោយផ្លូវដូងងៀប ចាប់ពីផ្លូវលេខ២០០៤ ដល់ផ្លូវចោមចៅ (វេងស្រេង) ស្ថិតក្នុងខណ្ឌសែនសុខ ឱ្យបានជ្រាបថា ដើម្បីដោះស្រាយ បញ្ហាជន់លិច ដោយទឹកភ្លៀងនៅរដូវវស្សា ដែលតែងតែកើតមាន ក្នុងភូមិ សាស្ត្រនេះ រដ្ឋ​បាលរាជធានីភ្នំពេញ ចាប់ផ្តើមដាក់លូកាត់ទទឹងផ្លូវ ចាប់ពីថ្ងៃនេះរហូតដល់ការដ្ឋានត្រូវបញ្ចប់ មានរយៈ​ពេល៣០ថ្ងៃ។

សេចក្តីជូនដំណឹងដដែលនេះ បានឱ្យដឹងថា សូមសា​ធារណជន និងប្រជា ពលរដ្ឋដែលរស់នៅតាមផ្លូវខាងលើ មេត្តាយោគយល់ និងអធ្យាស្រ័យ ចំពោះការរំខានដល់ការធ្វើចរាចរឆ្លងកាត់ការដ្ឋាន និងផលប៉ះពាល់ផ្សេងៗ។ ក្នុងន័យនេះ អាជ្ញាធរបានស្នើសូមមេត្តា ពង្វ្រាងចរាចរ ពីទីតាំងខាងលើ ដើម្បីឱ្យការអនុវត្តគម្រោងបានតាមផែនការកំណត់៕

អត្ថបទទាក់ទង