ខ្មែរប៉ុស្ដិ៍ Close

សម្ដេច ហ៊ុន សែន៖ សង្ក្រាន្តឆ្នាំនេះធ្វើការធម្មតា ចាំសងវិញក្នុងពេលវេលាសមស្របខាងមុខ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 6
សម្ដេច ហ៊ុន សែន៖ សង្ក្រាន្តឆ្នាំនេះធ្វើការធម្មតា ចាំសងវិញក្នុងពេលវេលាសមស្របខាងមុខ សម្ដេច ហ៊ុន សែន៖ សង្ក្រាន្តឆ្នាំនេះធ្វើការធម្មតា ចាំសងវិញក្នុងពេលវេលាសមស្របខាងមុខ

ថ្លែងក្នុងសន្និសីទកាសែតនៅវិមានសន្តិភាព នៃទីស្ដីការគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃអង្គារ ទី ៧ ខែមេសា ឆ្នាំ២០២០ នេះ សម្ដេចតេជោ ហ៊ុន សែន បានចេញអនុសាសន៍អោយផ្អាកការឈប់សម្រាកថ្ងៃចូលឆ្នាំថ្មីខាងមុខនេះ ដោយត្រូវធ្វើការធម្មតា ហើយរដ្ឋាភិបាលនឹងពិចារណាសងថ្ងៃឈប់សម្រាកនេះ នៅពេលសមស្របណាមួយនាពេលខាងមុខ។

វិធានការនេះ ត្រូវបានសម្ដេចលើកឡើងថា ជាការការពារសុវត្ថិភាពពីលទ្ធភាពការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ពេលដែលប្រជាជនខ្មែរធ្វើដំណើរទៅជួបជុំគ្រួសារក្នុងឱកាសបុណ្យប្រពៃណីជាតិដ៏ធំនេះ។ សម្ដេចក៏បានស្នើអោយបុគ្គលិកក្រុមហ៊ុនឯកជន កម្មករ កម្មការិនី និងមន្ត្រីរាជការធ្វើការតាមធម្មតា ដែលជាវិធានការដែលមានសុវត្ថិភាពបំផុតក្នុងការទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីនេះ។

ទោះជាយ៉ាងណាក៏ដោយ សម្ដេចក៏បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសអាចរៀបចំទទួលទេវតាឆ្នាំថ្មីនៅផ្ទះរៀងៗខ្លួនជាធម្មតា ហើយរដ្ឋាភិបាលនឹងពិចារណាសងថ្ងៃឈប់សម្រាកនេះ នៅពេលសមស្របណាមួយនាពេលខាងមុខ៕

អត្ថបទទាក់ទង