ខ្មែរប៉ុស្ដិ៍ Close

ចង់មើលទេ! Ronaldo ក្លាយ​ជា Superhero ក្នុង​រឿង​ថ្មី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 8107
ចង់មើលទេ! Ronaldo ក្លាយ​ជា Superhero ក្នុង​រឿង​ថ្មីចង់មើលទេ! Ronaldo ក្លាយ​ជា Superhero ក្នុង​រឿង​ថ្មី

Cristiano Ronaldo តារា​ឆ្នើម​របស់ Real Madrid បាន​បង្ហាញ​ខ្លួន​រឿង​គំនូរជីវចល ដោយ​ដើរ​ជា​​វីរបុរស​មួយ​អង្គ។

គំនូរជីវចល​បែប​ស៊េរី​នេះ​មាន​ចំណងជើង​ថា “Striker Force 7” ហើយ​វាក៏​នឹង​បង្ហាញ​ខ្លួន​ក្នុង​សៀវភៅ​​ត្លុក និង​ហ្គេម​ផង​ដែរ។ រូបភាព​​នៃ​គំនូរជីវចល​នេះ បង្ហាញ​ខ្សែ​ប្រយុទ្ធ​វ័យ​៣៣​ឆ្នាំ​ឈរ​​ញញឹម​ ឱប​ដៃ និង​មាន​បាល់​​ហោះ​នៅ​មុខ​វីរបុរស​មួយ​ក្រុម។

អតីត​កីឡាករ​របស់ Manchester United​ រូប​នេះ​បាន​និយាយ​ថា៖ “ខ្ញុំ​គឺ​ជា​អ្នក​គាំទ្រ​ម្នាក់​នៃ​រឿង​ Superhero ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ចូលរួម​បង្កើត​រឿង​គំនូរជីវចល​បែប​ស៊េរី​នេះ​ឡើយ។ លើ​ផ្លូវ​តែ​មួយ​ បាល់ទាត់​អាច​តភ្ជាប់​វប្បធម៌ និង​មនុស្ស​ជុំវិញ​ពិភពលោក ខ្ញុំ​ក៏​សង្ឃឹម​ថា តួ​អង្គ​គំនូរជីវចល​ក៏​អាច​ធ្វើ​បាន​ដូច​គ្នា”។ យ៉ាងណា​គេ​មិន​ទាន់​បាន​​បញ្ជាក់​ថា រឿង​នេះ​អាច​មើល​បាន​ពេល​ណា​ទេ។

Ronaldo នៅ​មាន​ភារកិច្ច​ធំ​មួយ​ទៀត​នៅ​ថ្ងៃ​ទី ២៦ ខែ ឧសភា ឆ្នាំ ២០១៨​ខាង​មុខ ដោយ​ត្រូវ​ជួយ Real Madrid លេង​ទល់​នឹង Liverpool នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League៕ ​