កម្ពុជានឹងត្រូវជួបអាហ្វហ្គានីស្ថានបន្ទាប់ពីយកឈ្នះឡាវ ០-១
ក្រុមជម្រើសជាតិកម្ពុជា នឹងហោះម៉ោង ១១ ព្រឹកនេះទៅទឹកដីតាគីជីស្ថាន ដើម្បីត្រៀមការប្រកួតផ្លូវការវគ្គជម្រុះ AFC Asian Cup 2019 ជាមួយអាហ្វហ្គានីស្ថាន នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិឡាវដល់ផ្ទះកាលពីពេលថ្មីៗនេះ។
នាពេលនេះក្រុមជម្រើសជាតិកំពុងស្ថិតនៅទីតាំងព្រលានយន្តហោះភ្នំពេញ ដើម្បីត្រៀមហោះទៅទឹកដីដែលមានអាកាសធាតុត្រជាក់ជាង ១០ C’ ខាងលើ។ ជំនួបជាមួយអាហ្វហ្គានីស្ថាននេះគឺជាការប្រកួតបង្គ្រប់កិច្ចរបស់កម្ពុជា ពីព្រោះបានធ្លាក់ទៅហើយក្នុងការប្រកួតវគ្គជម្រុះនៃព្រឹត្តិការណ៍នេះ។
ក្រុមជម្រើសជាតិកម្ពុជា ទើបតែបានយកឈ្នះក្រុមជម្រើសជាតិឡាវ ១-០ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅទឹកដីឡាវ ក្នុងជំនួបមិត្តភាពអន្តរជាតិ៕
ប្រភព៖ Sabay