ខ្មែរប៉ុស្ដិ៍ Close

អត្រាអ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កើនឡើងជិត ៩០ ភាគរយនៃប្រជាជនសរុ​ប

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 50
អត្រាអ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កើនឡើងជិត ៩០ ភាគរយនៃប្រជាជនសរុ​ប អត្រាអ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កើនឡើងជិត ៩០ ភាគរយនៃប្រជាជនសរុ​ប

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បាននិងកំពុងបង្ហាញនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយប្រជាពលរដ្ឋសរុប នៅទូទាំងប្រទេស ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មានចំនួន ១៤,៣៧៦,៨៨៣នាក់ គិតត្រឹមយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។

  • សម្រាប់ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ អ្នកដែលបានចាក់វ៉ាក់សាំង មានចំនួន ១០,២១៤,៧៣០នាក់ ដែលស្មើនឹង ១០២.១៥%
  • ចំពោះកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ អ្នកដែលបានចាក់វ៉ាក់សាំង មានចំនួន ១,៨២០,៩៨៩នាក់ ដែលស្មើនឹង ៩៩.៦៥%
  • ចំពោះកុមារអាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកដែលបានចាក់វ៉ាក់សាំង មានចំនួន ២,០១៣,៧៣៨នាក់ ដែលស្មើនឹង ១០៦.១៧%
  • សម្រាប់កុមារអាយុ ០៥ឆ្នាំ អ្នកដែលបានចាក់វ៉ាក់សាំង មានចំនួន ៣២៧,៤២៦នាក់ ដែលស្មើនឹង ១០៧.៥៩%
  • ចំពោះការចាក់វ៉ាក់សាំងដូសជម្រុញ អ្នកដែលបានចាក់ដូសទី៣ មានចំនួន ៦,០២២,០២១នាក់ និងដូសទី៤ មានចំនួន ៦៣៣,៣៥០នាក់។

បើគិតជាចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់ ការងារចាក់វ៉ាក់សាំងសម្រេចបាន ៨៩.៨៦% ដែលជាតួលេខមួយដ៏ខ្ពស់ នៅក្នុងចំណោមបណ្តាប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក ទាំងដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤៕

អត្ថបទទាក់ទង