ខ្មែរប៉ុស្ដិ៍ Close

    ខេត្តសៀមរាប រៀបចំកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ កំរិតធ្ងន់ និងមន្ទីរពិសោធន៍តេស្តរកមេរោគកូវីដ-១៩ ដែលអាចធ្វើតេស្តបានពី៩០០ ទៅ ១០០០នាក់ ក្នុងមួយថ្ងៃ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1011
    ខេត្តសៀមរាប រៀបចំកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ កំរិតធ្ងន់ និងមន្ទីរពិសោធន៍តេស្តរកមេរោគកូវីដ-១៩ ដែលអាចធ្វើតេស្តបានពី៩០០ ទៅ ១០០០នាក់ ក្នុងមួយថ្ងៃខេត្តសៀមរាប រៀបចំកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ កំរិតធ្ងន់ និងមន្ទីរពិសោធន៍តេស្តរកមេរោគកូវីដ-១៩ ដែលអាចធ្វើតេស្តបានពី៩០០ ទៅ ១០០០នាក់ ក្នុងមួយថ្ងៃ

    នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដំណើរដោយមន្រ្តីជំនាញពាក់ព័ន្ធ បានចុះទៅពិនិត្យមើលកន្លែងដាក់ព្យាបាលអ្នកជំងឺកំរិតធ្ងន់ ដែលមានទីតាំងនៅអង្គរកូអ៊ិច ខេត្តសៀមរាប។ បន្ទាប់មក លោកក៏បានអញ្ជើញទៅពិនិត្យមើលមន្ទីរពិសោធន៍តេស្តរកមេរោគកូវិដ១៩នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបផងដែរ។

    លោក ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា កន្លែងដាក់ព្យាបាលអ្នកជំងឺកំរិតធ្ងន់ ដែលមានទីតាំងនៅអង្គរកូអ៊ិច គឺកន្លែងព្យាបាលអ្នកជំងឺកំរិតធ្ងន់ថ្នាក់តំបន់ ដែលអាចដាក់អ្នកជំងឺបានប្រមាណ៤០០គ្រែ ជាអ្នកជំងឺធ្ងន់ត្រូវប្រើអ៊ុកស៊ីនសែន។ ហើយកន្លែងនេះ និងដាក់ឱ្យដំណើរការឆាប់នេះដោយក្រុមការងារកំពុងតែមមាញឹកក្នុងការរៀបចំ។

    ដោយឡែក សម្រាប់មន្ទីរពិសោធន៍តេស្តរកមេរោគកូវិដ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលទើបសាងសង់រួចឥឡូវនេះ បានចាប់ផ្តើមដំណើរការហើយ ដោយក្នុង១ថ្ងៃ អាចធ្វើតេស្តបានប្រមាណពី៩០០ ទៅ១០០០នាក់។

    លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការការពារកូវិដឱ្យបានខ្ពស់បន្ថែមទៀត ជាពិសេសពេលចេញក្រៅ ទៅផ្សារ ឬទៅធ្វើការងាររកស៊ី ត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងសាងសំអាតដៃឱ្យជាប់ជានិច្ច៕

    អត្ថបទទាក់ទង