ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ សេចក្តីសុខ សន្តិភាព ស្ថេរភាពនយោបាយ បាននាំមកនូវវឌ្ឈនភាពនៃវិស័យសុខាភិបាល ដែលជាផ្លែផ្កាប្រកបដោយមោទនភាពជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 35
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ សេចក្តីសុខ សន្តិភាព ស្ថេរភាពនយោបាយ បាននាំមកនូវវឌ្ឈនភាពនៃវិស័យសុខាភិបាល ដែលជាផ្លែផ្កាប្រកបដោយមោទនភាពជាតិ រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ សេចក្តីសុខ សន្តិភាព ស្ថេរភាពនយោបាយ បាននាំមកនូវវឌ្ឈនភាពនៃវិស័យសុខាភិបាល ដែលជាផ្លែផ្កាប្រកបដោយមោទនភាពជាតិ

របាយការណ៍ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនទូទៅប្រជាជន នៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ ឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពល្អ លើសូចនាករសុខភាព ហើយរបាយការណ៍នេះបានផ្សព្វផ្សាយជាផ្លូវការកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ មានរំលេចនូវសូចនាករសុខភាពសំខាន់ៗមួយចំនួន។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងឲ្យដឹងថា នៅក្នុងរបាយការណ៍ពិសេសនោះសូចនាករសំខាន់ជាងគេគឺ អាយុសង្ឃឹមរស់របស់ប្រជាជនកម្ពុជា ក្នុងឆ្នាំ២០១៩នេះគឺកើនដល់ ៧៥ឆ្នាំ ដែលក្នុងនោះ អាយុសង្ឃឹមរស់របស់បុរសបានកើនឡើងដល់ ៧៤.៣ឆ្នាំ និងនារីបានកើនឡើងដល់ ៧៦.៨ឆ្នាំ។ ការកើនឡើងនេះមានទំនាក់ទំនងយ៉ាងសំខាន់ជាមួយ នឹងការធ្លាក់ចុះនូវអត្រាមរណភាពទារក និងកុមារអាយុក្រោម៥ឆ្នាំ ក្នុងចំណោមកំណើតរស់ ១.០០០នាក់។

តាមរយៈរបាយការណ៍ជាតិនេះយើងសង្កេតឃើញថា អត្រាមរណភាពទារកមានការធ្លាក់ចុះ ពី២៦ នៅក្នុងជំរឿនឆ្នាំ២០០៨ ទៅ ១៨ ក្នុងចំណោមកំណើតរស់ ១.០០០នាក់ ក្នុងជំរឿនឆ្នាំ២០១៩ ហើយអត្រាមរណភាពកុមារអាយុក្រោម៥ឆ្នាំ មានការធ្លាក់ចុះ ពី៤៤ នៅក្នុងជំរឿនឆ្នាំ២០០៨ ទៅ ២៨ ក្នុងចំណោមកំណើតរស់ ១.០០០នាក់ ក្នុងជំរឿនឆ្នាំ២០១៩។ លើសពីនេះទៀត អត្រាមរណភាពមាតាក៏មានការធ្លាក់ចុះគួរឲ្យកត់សំគាល់។

តួលេខនៃអត្រាមរណមាតាក្នុងជំរឿនក្នុងឆ្នាំ២០០៨ គឺ ៤៦១នាក់ ក្នុងចំណោមមួយសែនកំណើតរស់បានធ្លាក់ចុះមកនៅត្រឹម ១៤១នាក់ ក្នុងចំណោមមួយសែនកំណើតរស់។

លទ្ធផលផ្លែផ្កាសុខភាពជាទីមោទនៈនេះ ឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែងយកអស់កំលាំងកាយចិត្តរបស់មន្រ្តីបុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់ ក្នុងការផ្តល់សេវាសុខាភិបាល ប្រកបដោយក្រមសីលធ៌មវិជ្ជាជីវៈ និងភាពទទួលខុសត្រូវខ្ពស់។ ជាពិសេសទៅទៀត ដំណឹងដ៏ល្អគាប់ប្រសើរស្តីពីវឌ្ឍនភាពនៃសូចនាករសុខភាពសំខាន់ៗទាំងអស់នេះ ឆ្លុះបញ្ចាំងពីប្រសិទ្ធភាព និងសក្តិសិទ្ធភាពនៃការអនុវត្តនូវយុទ្ធសាស្រ្តចតុកោណ និងគោលនយោបាយផ្សេងៗ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដែលដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតដោយ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ៕

អត្ថបទទាក់ទង