ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ផ្ញើលិខិតជូនសម្ដេចក្រឡាហោម ស ខេង ដើម្បីរៀបចំចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 10
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ផ្ញើលិខិតជូនសម្ដេចក្រឡាហោម ស ខេង ដើម្បីរៀបចំចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ផ្ញើលិខិតជូនសម្ដេចក្រឡាហោម ស ខេង ដើម្បីរៀបចំចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ

(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ផ្ញើលិខិតជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដើម្បីរៀបចំចាក់វ៉ាក់សាំងជូនថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។

ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានបញ្ជាក់ថា ថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ អាចមកចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្រៅពីនេះ កម្លាំងនគរបាលនៅតាមវរការពារព្រំដែនគោក និងព្រំដែនទឹកនានា ត្រូវចាក់ជាមួយនឹងកងយោធពលខេមរភូមិន្ទនៅតាមព្រំដែន។ ដោយឡែក មន្ដ្រីនគរបាលនៅតាមខេត្ត នឹងត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមន្ទីរពេទ្យខេត្ត នៅពេលដែលវ៉ាក់សាំងចែកជូនដល់ខេត្ត។

គួរជម្រាបថា គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាមរបស់ចិន ជូនជនស៊ីវិលបានចំនួន ៣,៨០៣នាក់ហើយ ក្នុងនោះស្ត្រីមានចំនួន ១,២៥៩នាក់។ របាយការណ៍បានបង្ហាញថា ចំនួនអ្នកដែលស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងសរុប ៤,៦៦៩នាក់។ តែអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់មានចំនួន ៨៦៦នាក់។

ក្រសួងសុខាភិបាល បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៊ីណូហ្វាមរបស់ចិន ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

ដោយឡែកគិតចាប់ពីថ្ងៃទី១០ រហូតដល់ល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងការពារជាតិកម្ពុជា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៉ីណូហ្វាម (Sinopharm) ជូនកងកម្លាំងសរុបបាន ១២,៨០៩នាក់ហើយ៕

អត្ថបទទាក់ទង