ខ្មែរប៉ុស្ដិ៍ Close

ក្រុមមន្រ្តីសុខាភិបាល និងអាជ្ញាធរខេត្តសៀមរាប កំពុងធ្វើការលើករណីបុរសជនជាតិជប៉ុនផ្ទុកមេរោគ ​Covid-19 ដោយតម្លាភាពបំផុត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 38
ក្រុមមន្រ្តីសុខាភិបាល និងអាជ្ញាធរខេត្តសៀមរាប កំពុងធ្វើការលើករណីបុរសជនជាតិជប៉ុនផ្ទុកមេរោគ ​Covid-19 ដោយតម្លាភាពបំផុត ក្រុមមន្រ្តីសុខាភិបាល និងអាជ្ញាធរខេត្តសៀមរាប កំពុងធ្វើការលើករណីបុរសជនជាតិជប៉ុនផ្ទុកមេរោគ ​Covid-19 ដោយតម្លាភាពបំផុត

លោក ម៉ម ប៊ុនហេង​ រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បានថ្លែងបញ្ជាក់ថា ក្រសួងសុខាភិបាលបានទទួលព័ត៌មានច្បាស់លាស់ហើយពីខាងភាគីជប៉ុនថា បុរសជនជាតិជប៉ុន ពិតជាមានផ្ទុកមេរោគ ​Covid-19 នៅពេលទៅដល់ប្រទេសជប៉ុន។

លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងសុខាភិបាល សូមជំរាបជូនសាធារណជនឲ្យបានជ្រាបថា ក្រោយពីទទួលបានព័ត៌មាននេះ ច្បាស់លាស់ពីការឆ្លងជំងឺ Covid-19 លើបុរសជនជាតិជប៉ុន ក្រសួង និងអាជ្ញាធរខេត្តសៀមរាប កំពុងធ្វើការលើករណីនេះដោយ តម្លាភាពបំផុត ដើម្បីជៀសវាងការភ័យខ្លាចពីសំណាក់ប្រជាពលរដ្ឋ និងធ្វើការប្រកបដោយភាពត្រឹមត្រូវបំផុតទៅតាមនីតិវិធីរបស់អង្គការសុខភាពពិភពលោក»។

លោករដ្ឋមន្រ្តីបានបន្ថែមថា នៅពេលនេះក្រុមមន្រ្តីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន កំពុងស្រាវជ្រាវតាមដានយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដើម្បីរកអ្នកដែលមានទំនាក់ទំនង និងនៅក្បែរបុរសជនជាតិជប៉ុននោះ ដើម្បីធ្វើការត្រួតពិនិត្យ និងដាក់ឲ្យនៅដាច់ដោយឡែកពីគេ។

លោករដ្ឋមន្រ្តីបានថ្លែងបន្ថែមថា បុរសជនជាតិជប៉ុនរូបនេះ ជាធុរៈជនប្រកបអាជីវកម្មអន្តរជាតិ ចេញចូលច្រើនប្រទេស មិនមែនមកដំណើរកម្សាន្តលក្ខណៈ ទេសចរណ៍នោះទេ ដូច្នេះយើងត្រូវតាមដានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ ចំពោះករណីនេះរូបគាត់បានឆ្លងកាត់ប្រទេស កម្ពុជា វៀតណាម ថៃ ហ្វីលីពីន និងជប៉ុន ដូច្នេះមិនទាន់ដឹងថាគាត់បានឆ្លងជំងឺ Covid-19 នេះនៅប្រទេសណានោះទេ។

ជាមួយនោះដែរ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ បានបញ្ជាក់អំពីស្ថានភាពជនជាតិជប៉ុនម្នាក់ ដែលឆ្លងជំងឺកូរ៉ូណាថ្មី ឬ Covid-19 ដែលត្រូវបានពិនិត្យឃើញ ពេលចេញពីកម្ពុជា ទៅកាន់ប្រទេសជប៉ុន ដោយឆ្លងកាត់ប្រទេសវៀតណាម។ នេះបើតាមលិខិតរបស់លោក អ៉ឹង រចនា អគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន បានធ្វើរបាយការណ៍ទៅកាន់ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា។

លោក អ៉ឹង រចនា អគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន បានបញ្ជាក់ថា បុរសជនជាតិជប៉ុនម្នាក់នោះ ត្រូវបានរកឃើញមានផ្ទុកជំងឺកូវីត១៩ ពេលទៅដល់អាកាសយានដ្ឋាន Chubu នៃទីក្រុង Nagoya ប្រទេសជប៉ុន នៅពេលគាត់ទៅពិភាក្សាជាមួយក្រុមមន្រ្តីចត្តាឡីស័ក ដោយសារគាត់ពិបាកដកដង្ហើម។

បុរសជប៉ុននេះបានធ្វើដំណើរមកប្រទេសកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ឆ្លងកាត់ប្រទេសវៀតណាម ហើយបានធ្វើដំណើរទៅប្រទេសហ្វីលីពីន នៅថ្ងៃទី២១ ខែកុម្ភៈ។ គាត់បានបញ្ជាក់ថា មិនសូវស្រួលខ្លួននៅថ្ងៃទី២១ ខែកុម្ភៈ។ គាត់បានត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី២៨ ខែកុម្ភៈ ហើយនៅថ្ងៃទី២៨ ខែកុម្ភៈ ហើយនៅថ្ងៃទី០៣ ខែមីនា បានទៅដល់ពេទ្យ (នៅប្រទេសកម្ពុជា)។

បុរសរូបនេះ បានចាកចេញពីអាកាសយានដ្ឋានសៀមរាបម៉ោង២០៖៥៧ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ទៅកាន់អាកាសយានដ្ឋាន Tan Son Nhat ទីក្រុងហូជីមិញ រួចប្តូរដើម្បីហោះហើរទៅកាន់ទីក្រុង Nagoya ប្រទេសជប៉ុន។ នេះបើតាមរបាយការណ៍។

បើតាមរបាយការណ៍ខាងលើនេះ មនុស្ស៥១នាក់ រួមទាំងបុគ្គលិកបម្រើលើយន្តហោះ ដែលធ្វើដំណើរមកពីសៀមរាប ទៅកាន់ប្រទេសវៀតណាម ជាមួយបុរសនោះ ត្រូវបានដាក់ឱ្យស្ថិតនៅដោយឡែក នៅទីក្រុងហូជីមីញ៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង