ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន បដិសេដសំណើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់បុគ្គលឈ្មោះ ស៊ុន ចន្ធី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៦ ខែសីហា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 28
សម្តេចតេជោ ហ៊ុន សែន បដិសេដសំណើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់បុគ្គលឈ្មោះ ស៊ុន ចន្ធី សម្តេចតេជោ ហ៊ុន សែន បដិសេដសំណើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់បុគ្គលឈ្មោះ ស៊ុន ចន្ធី

នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទាត់ចោលការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ របស់បុគ្គលមួយរូបឈ្មោះ ស៊ុន ចន្ធី ជាអតីតប្រធានគណៈកម្មាធិការប្រតិបត្តិខេត្តកំពង់ធំ អតីតគណបក្សសង្រ្គោះជាតិ ដោយសារបុគ្គលរូបនេះ បានប្រព្រឹត្តសកម្មភាពរំលោភបំពាននឹងសាលដីកាតុលាការកំពូល។

សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិច្ចសម្ភាសន៍ដល់លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News នាព្រឹកថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២១ឲ្យដឹងថា ការបដិសេធផ្តល់នីតិសម្បទាឡើងវិញនេះ ដោយសារបុគ្គលរូបនេះកន្លងមកស្ថិតនៅក្នុងរយៈពេលនៃការហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយ សម្រាប់រយៈពេល៥ឆ្នាំ បានប្រព្រឹត្តសកម្មភាពរំលោភបំពាននឹងសាលដីកាលេខ៣៤០ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល ដោយបានប្រើប្រាស់បណ្តាញទំនាក់ទំនង Facebook និងបានធ្វើការចែករំលែកសារនយោបាយរបស់ក្រុមឧទ្ទាមជាបន្តបន្ទាប់ ព្រមទាំងបានធ្វើសកម្មភាពក្នុងការទំនាក់ទំនង ពង្រឹងស្មារតីសតិអារម្មណ៍ក្រុមសកម្មជន អតីតគណបក្សសង្រ្គោះជាតិ នៅខេត្តកំពង់ធំ ហើយបច្ចុប្បន្នបុគ្គលនេះនៅតែមានទំនាក់ទំនងជាមួយក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្ស៉ី ដែលជាមេក្លោងក្រុមឧទ្ទាមក្រៅច្បាប់។

សូមជំរាបថា រហូតមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន២៤រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ ដែលក្នុងនោះរួមមាន៖

  1. លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ
  2. លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ
  3. លោក ស៊ីម សុវណ្ណនី
  4. លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ
  5. លោក អ៊ូ ច័ន្ទរ័ត្ន
  6. លោកស្រី ទេព សុទ្ធី
  7. លោក កង គឹមហាក់
  8. លោក ជីវ កត្តា
  9. លោក ច័ន្ទ សិលា
  10. លោក សុន ឆ័យ
  11. លោក តាវ គឹមឈន
  12. លោកវ៉ា សាម៉ុន
  13. លោក ស៊ុន សុភ័ក្រ
  14. លោកស្រី លី ស្រីវីណា
  15. លោក ថាច់ សេដ្ឋា
  16. លោក យ៉ែម បុញ្ញឫទ្ធិ
  17. លោក មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា
  18. លោក ជុំ ច័ន្ទដារិន
  19. លោក ទួត យឿត
  20. លោក ឡាត់ លិតេយ្យ
  21. លោក ឡុង គឹមឃន
  22. លោកស្រី យង់ ផាន់ណេត
  23. លោក ប៉ុល ហំម
  24. លោក ផាន់ ច័ន្ទសាក់៕

Fresh News

អត្ថបទទាក់ទង