ខ្មែរប៉ុស្ដិ៍ Close

លោក រៀល ខេមរិន្ទ្រ ដាក់លិខិតស្នើសុំនីតិសម្បទានធ្វើនយោបាយឡើងវិញ និងបង្កើតគណបក្សនយោបាយថ្មី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 50
លោក រៀល ខេមរិន្ទ្រ ដាក់លិខិតស្នើសុំនីតិសម្បទានធ្វើនយោបាយឡើងវិញ និងបង្កើតគណបក្សនយោបាយថ្មី លោក រៀល ខេមរិន្ទ្រ ដាក់លិខិតស្នើសុំនីតិសម្បទានធ្វើនយោបាយឡើងវិញ និងបង្កើតគណបក្សនយោបាយថ្មី

លោក រៀល ខេមរិន្ទ្រ អតីតតំណាងរាស្ដ្រ នៃអតីតគណបក្សសង្គ្រោះជាតិ បានដាក់លិខិតផ្លូវការចំនួន២ ទៅកាន់លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីស្នើសុំនីតិសម្បទាធ្វើនយោបាយឡើងវិញ ដោយក្នុងមួយមានស្នាមដៃ និងមួយទៀតមានចុះហត្ថលេខា។

នៅក្នុងលិខិតផ្លូវការរបស់លោក រៀល ខេមរិន្រ្ទ បានបញ្ជាក់ថា លោកមានបំណងចង់បង្កើតគណបក្សនយោបាយថ្មី ដើម្បីចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតឆ្នាំ២០២២-២០២៣ ខាងមុខ។ លោក រៀល ខៀមរិន្ទ្រ បានដាក់លិខិតទៅកាន់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។

មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានឲ្យដឹងដែរថា ព្រះរាជក្រឹត្យផ្តល់នីតិសម្បទាធ្វើនយោបាយឡើងវិញជូនលោក រៀល ខេមរិន្ទ្រ អាចនឹងចេញនៅថ្ងៃនេះតែម្តង (ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩)។

លោក រៀល ខេមរិន្ទ្រ ជា​​អតីតតំណាងរាស្រ្តរបស់ អតីតគណបក្សសង្រ្គោះជាតិមួយរូប ក្នុងចំណោមអតីតថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ ចំនួន១១៨នាក់ ​ដែលត្រូវតុលាការកំពូល ហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។

សូមបញ្ជាក់ថា លោក រៀល​ ខេមរិន្ទ្រ គឺជាអ្នកទី៤ នៃអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ដែលបានដាក់លិខិតស្នើសុំសិទ្ធិធ្វើនយោបាយ បន្ទាប់ពី លោក ស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាន់នី ដែលជាអតីតសមាជិកគណៈកម្មាធិការនាយក របស់អតីតគណបក្សសង្រ្គោះជាតិ។

លោក ស៊ីម សុវណ្ណនី គឺជាអ្នកនយោបាយទី៣ នៅក្នុងចំណោមអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលទទួលបាននីតិសម្បទានយោបាយ បន្ទាប់ពី លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ និង លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលត្រូវបានព្រះមហាក្សត្រ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។ លោក ស៊ីម សុវណ្ណនី ស្ថិតនៅក្នុងលេខរៀងទី៤៤ នៃបញ្ជីហាមឃាត់ធ្វើនយោបាយរបស់តុលាការកំពូល៕

អត្ថបទទាក់ទង