ខ្មែរប៉ុស្ដិ៍ Close

វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងគណៈប្រតិភូបណ្តាញអង្គការសង្គមចិន ត្រៀមចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់ចំនួន០៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៩ ខែឧសភា ឆ្នាំ២០១៨ មុខរបរ 52
វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងគណៈប្រតិភូបណ្តាញអង្គការសង្គមចិន ត្រៀមចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់ចំនួន០៩ វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងគណៈប្រតិភូបណ្តាញអង្គការសង្គមចិន ត្រៀមចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់ចំនួន០៩

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស. CSAF) បានទទួលជួបគណៈប្រតិភូដឹកនាំដោយលោក LIU Kaiyang អគ្គលេខាធិការរងនៃបណ្តាញអង្គការសង្គមស៊ីវិលចិនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ(CNIE) និងមូលនិធិចិនដើម្បីសន្តិភាពនិងអភិវឌ្ឍន៍(CFPD) និងតំណាងអង្គការសង្គមស៊ីវិលចិនចំនួន១២ ដែលមានសមាជិកសរុបជាង ៤០នាក់ ។

លោកប្រធានក្រុមប្រឹក្សាភិបាល បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះទស្សនកិច្ចរបស់គណៈប្រតិភូនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះគម្រោងនានា ដែលមិត្តចិនបាននិងកំពុងអនុវត្តនៅកម្ពុជា សំដៅចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជននៅមូលដ្ឋាន ក៏ដូចជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអង្គការសង្គមស៊ីវិលនៃប្រទេសទាំងពីរ។ ឆ្លៀតក្នុង​ឱកាសនេះ លោកប្រធានក្រុមប្រឹក្សាភិបាលបានធ្វើបទឧទ្ទេសនាមជូនគណៈប្រតិភូ អំពីភារកិច្ច បេសកកម្មរបស់ វ.ស.ស. និងចែករំលែកព័ត៌មាននិងបទពិសោធន៍សំខាន់ៗមួយចំនួន ពាក់ព័ន្ធសកម្មភាពរបស់អង្គការ​សង្គមស៊ីវិលនៅតាមមូលដ្ឋាន និងតម្រូវការចាំបាច់ជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ វ.ស.ស. នឹងចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់ចំនួន ០៩ ក្នុងអំឡុងពេល​នៃ​ទស្សនកិច្ចរបស់ភាគីមិត្តចិន នាពេលនេះ។

នាល្ងាចថ្ងៃដដែលនេះ វ.ស.ស. និង CNIE បានសម្របសម្រួលរៀបចំកិច្ចប្រជុំពិភាក្សារវាងអង្គការសង្គមស៊ីវិលកម្ពុជា និងអង្គការសង្គមស៊ីវិលចិន ដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក និងកំណត់នូវគម្រោងសហប្រតិបត្តិការអាទិភាពជាក់ស្តែង សំដៅឈានទៅអនុវត្តឱ្យចំទិសដៅ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍ កាត់បន្ថយភាពក្រីក្រនៅកម្ពុជា ​និងការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំង០២៕

អត្ថបទទាក់ទង