ខ្មែរប៉ុស្ដិ៍ Close

វេទិកាសម្ព័ន្ធសង្គមស៊ីវិល ជួបប្រជុំជាមួយអាជ្ញាធរខេត្ត​ក្រចេះ​ និងអង្គការសង្គមស៊ីវិល ដើម្បីជជែកពិភាក្សា និងពិគ្រោះយោបល់​លើបញ្ហាប្រឈម​

ដោយ៖សន ប្រាថ្នា | ថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 670
វេទិកាសម្ព័ន្ធសង្គមស៊ីវិល ជួបប្រជុំជាមួយអាជ្ញាធរខេត្ត​ក្រចេះ​ និងអង្គការសង្គមស៊ីវិល ដើម្បីជជែកពិភាក្សា និងពិគ្រោះយោបល់​លើបញ្ហាប្រឈម​ វេទិកាសម្ព័ន្ធសង្គមស៊ីវិល ជួបប្រជុំជាមួយអាជ្ញាធរខេត្ត​ក្រចេះ​ និងអង្គការសង្គមស៊ីវិល ដើម្បីជជែកពិភាក្សា និងពិគ្រោះយោបល់​លើបញ្ហាប្រឈម​

នៅព្រឹកថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសហការ​ជាមួយអាជ្ញាធរខេត្តក្រចេះ​ រៀបចំ «វេទិកាសន្ទនា រវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍» នៅខេត្តក្រចេះ​ ដែលជាខេត្ត​ទី២៥នៃបេសកកម្ម​របស់ខ្លួន​​ ដើម្បី​ជជែកពិភាក្សា និង​ពិគ្រោះយោបល់ដោយផ្ទាល់ ជាមួយអង្គការសង្គមស៊ីវិល ដែលមានប្រតិបត្តិការនៅក្នុងខេត្ត​នេះ​ ក្រោមអធិបតីភាព​​លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និង​លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត​ក្រចេះ។

​វេទិកាសន្ទនានេះបាន​បង្ក​បរិយាកាសស្និទ្ធស្នាល​សម្រាប់​ វ.ស.ស. អាជ្ញាធរខេត្ត​ និងតំណាងអង្គការសង្គម​ស៊ីវិល ក្នុង​ការ​​ពិភាក្សា​ពិគ្រោះយោបល់​គ្នាដោយត្រង់ទៅត្រង់មក ដោយបាន​លើកយក​នូវ​បញ្ហាប្រឈម​​ដែល​កំពុងកើតមានជាក់ស្តែង​នៅក្នុងមូលដ្ឋានក្នុងខេត្ត​ក្រចេះ​ ព្រមទាំងសំណូមពរមួយចំនួនផងដែរ។ អង្គ​វេទិកា​បានពិភាក្សា​លើបញ្ហាប្រឈម​ពាក់ព័ន្ធនឹង​សហគមន៍​ព្រៃឈើនិងសហគមន៍​នេសាទ ក្នុង​ចំណោម​បញ្ហាប្រឈម​​​មួយចំនួន​ផ្សេងទៀត។ ជាលទ្ធផល​ ​បញ្ហាប្រឈមនិង​សំណូម​ពរ​​មួយចំនួន​ ត្រូវបានដោះស្រាយភ្លាមៗ​​នៅក្នុង​កិច្ច​សន្ទនានេះផ្ទាល់​តែម្តង។ ចំពោះ​​បញ្ហា​ប្រឈម​និង​សំណូពរ​មួយចំនួនដែលនៅសេសសល់​ ត្រូវបាន​លើកយក​ទៅពិភាក្សា​លម្អិត​ជាមួយ​អាជ្ញាធរ​ និ​ង​សមត្ថកិច្ចពាក់ព័ន្ធ​ ដើម្បីសហការ​ស្វែងរកដំណោះស្រាយ។

រាជរដ្ឋាភិបាល​តែង​ផ្តល់​សារៈសំខាន់ខ្ពស់​ចំពោះ​តួនាទី​របស់​អង្គការសង្គមស៊ីវិល​ ដែលបាន​ចូលរួម​ចំណែកយ៉ាង​​សកម្ម​ក្នុងការ​អភិវឌ្ឍ​សង្គមជាតិនាពេល​កន្លង​មក​​ ស្របតាម​គោលនយោបាយ​របស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ វ.ស.ស. ជាវេទិកា​សម្របសម្រួលដើម្បី​ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូ រវាងរាជរដ្ឋាភិបាលនិង​​អង្គការសង្គម​​ស៊ីវិល សំដៅជំរុញ​ការ​អភិវឌ្ឍប្រទេសជាតិ​ឲ្យកាន់តែមានវឌ្ឍនភាព​ថែមទៀត។

អត្ថបទទាក់ទង