ខ្មែរប៉ុស្ដិ៍ Close

អបអរសាទរលោកតាអាយុ ៧០ឆ្នាំម្នាក់ ដែលជាអ្នកបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទី ៥លាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 1219
អបអរសាទរលោកតាអាយុ ៧០ឆ្នាំម្នាក់ ដែលជាអ្នកបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទី ៥លានអបអរសាទរលោកតាអាយុ ៧០ឆ្នាំម្នាក់ ដែលជាអ្នកបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទី ៥លាន

សម្តេច​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រកម្ពុជា​ នៅ​ប៉ុន្មាន​នាទី​មុន​នេះ បានបង្ហោះ​សារ​ ជា​មួយ​នឹង​ការ​រក​ឃើញ​លោកតា​ម្នាក់ទៀតនៅខេត្តឧ្ត្តរមាន​ជ័យ​​ដែល​បាន​ទទួល​ការ​ចាក់​វ៉ាំក់សាំង​ការពារជំ​ងឺកូវីដ-១៩ ប៉ះ​ចំ​លេខរៀង​ទី៥លាន​ ហើយ​ដែល​លោកតាក៏នឹង​បាន​ទទួល​អំ​ណោយ​លើក​ទឹក​ចិត្ត​ពី​សម្តេច​តេជោ ចំ​នួន​ទឹកប្រាក់១០លានរៀលផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​សារ​របស់​សម្តេច​តេជោ ដែល​បាន​បង្ហោះ​លើទំ​ព័រផ្លូវ​ការ​៖

សូមអបអរសាទរចំពោះបងប្រុសឈ្មោះ ណុប មាន អាយុ៧០ឆ្នាំ ជាកសិកររស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលទទួលបាននូវការចាក់វ៉ាក់សាំងទី៥លាននៅព្រឹកថ្ងៃទី១៣ខែ
កក្កដាឆ្នាំ២០២១នេះ។ លោកជំទាវ ឱ វណ្ណឌីន​ នឹងនាំយកថវិកាចំនួន​ ១០លានរៀលព្រមទាំងសម្ភារៈផ្សេងទៀតដែលជាជំនួយឧបត្ថម្ភទៅប្រគល់ជូនដោយផ្ទាល់។

សូមអរគុណបងប្អូនជនរួមជាតិដែលបានចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩ តាមរយៈការទទួលយកការចាក់វ៉ាក់សាំងដើម្បីការពារខ្លួននិងក្រុមគ្រួសារ។ សូមកោតសរសើរក្រុមគ្រូពេទ្យនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមចាក់វ៉ាក់សាំងជូនប្រជាជនយើង ដែលមកដល់ពេលនេះយើងចាក់បាន៥០ភាគរយនៃចំនួនប្រជាជនដែលនឹងត្រូវចាក់១០លាននាក់៕

អត្ថបទទាក់ទង