ខ្មែរប៉ុស្ដិ៍ Close

គិតត្រឹមថ្ងៃទី១៦កុម្ភៈ អ្នកបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សរុបចំនួន ២៦១១នាក់ហើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 53

របាយការណ៍របស់ក្រសួងសុខាភិបាល ដែលទទួលបាននៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបង្ហាញថា គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងបានចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ជូនជនស៊ីវិលបាន ២៦១១នាក់ហើយ ក្នុងនោះមានស្ត្រីចំនួន ៨៥៥នាក់។

របាយការណ៍បានបង្ហាញថា ចំនួនអ្នកដែលស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងសរុប ៣២១៩នាក់។ តែអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់មានចំនួន ៦០៨នាក់។

ក្រសួងសុខាភិបាល បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៊ីណូហ្វាមរបស់ចិន ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

ដោយឡែកគិតចាប់ពីថ្ងៃទី១០ រហូតដល់ល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងការពារជាតិកម្ពុជា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៉ីណូហ្វាម (Sinopharm) ជូនកងកម្លាំងសរុបបាន ៨,៨៩៤នាក់ហើយ។ នេះបើតាមរបាយការណ៍របស់ក្រសួងការពារជាតិដែលទទួលបាន។

របាយការណ៍បានឱ្យដឹងបន្ថែមទៀតថា ក្នុងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមវ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូននាយទាហាន នាយទាហានរង និងពលទាហាន ចំណុះឱ្យក្រសួងការពារជាតិ បានសរុបចំនួន ៣៩២៥នាក់ ៕

អត្ថបទទាក់ទង