ខ្មែរប៉ុស្ដិ៍ Close

ព្រះអនុគណស្រុកជីក្រែងខេត្តសៀមរាប នាំយកស្បៀងប្រគេន ដល់វត្តទាំង ៣៨ក្នុងស្រុក ដើម្បីជួយសម្រួលការលំបាកខ្លះៗរបស់ព្រះសង្ឃ ក្នុងវិបត្ដិជំងឺកូវីដ-១៩ !

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី៩ ខែកក្កដា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 60
ព្រះអនុគណស្រុកជីក្រែងខេត្តសៀមរាប នាំយកស្បៀងប្រគេន ដល់វត្តទាំង ៣៨ក្នុងស្រុក ដើម្បីជួយសម្រួលការលំបាកខ្លះៗរបស់ព្រះសង្ឃ ក្នុងវិបត្ដិជំងឺកូវីដ-១៩ ! ព្រះអនុគណស្រុកជីក្រែងខេត្តសៀមរាប នាំយកស្បៀងប្រគេន ដល់វត្តទាំង ៣៨ក្នុងស្រុក ដើម្បីជួយសម្រួលការលំបាកខ្លះៗរបស់ព្រះសង្ឃ ក្នុងវិបត្ដិជំងឺកូវីដ-១៩ !

សៀមរាប៖ កន្លងមកនេះ អនុគណស្រុកជីក្រែង បានអំពាវនាវដល់ញាតិញោម សប្បុរសជនជិតឆ្ងាយឱ្យជួយផ្តល់ជាថវិកា សម្ភារ: គ្រឿងឧបភោគបរិភោគ សម្រាប់ឧបត្ថម្ភជួយសម្រាលដល់ភិក្ខុ សាមណេរនៅតាមទីវត្តអារាមនានា ក្នុងអំឡុងពេលជួបការលំបាកដោយសារជំងឺកូវី-១៩ ដែលបាននិងកំពុងតែរាតត្បាតគួរឱ្យព្រួបារម្ភ។ ក្រោយពីទទួលបានការជួយឧបត្ថម្ភគាំទ្រពីសប្បុរសជនជួយជាថវិកា សម្ភារ: គ្រឿងឧបភោគបរិភោគសមល្មម រួចមកព្រះអនុគណស្រុក បានបែងចែកទុកប្រគេនវត្តទាំង៣៨ស្មើៗគ្នា ដោយមួយវត្តៗទទួលបាន: មី ៥កេស, ត្រីខ ១កេសធំស្មើ១០០កំប៉ុង, ធុងចម្រោះទឹករូបទន្សាយ១, ថវិកា ១០ម៉ឺនរៀល សរុបថវិកាចំណាយទាំងអស់ ជិត៧ពាន់ដុល្លារអាមេរិក។ ការនិមន្តប្រគេនទេយ្យវត្ថុទាំងនេះ បានប្រព្រឹត្តិទៅជាបន្តបន្ទាប់ចាប់ពីរសៀលថ្ងៃទី០៧មនិងរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ បានសរុបចំនួន២៤វត្ត ក្នុងនោះបានប្រគេនផ្ទាល់ដល់ចៅអធិការចំនួន៨វត្ត, បានផ្ញើសម្ភារ:ទាំងនោះជាមួយចៅអធិការវត្តចំនួន៨ និងទុកប្រគេនបន្តចំនួន ៦វត្តទៀត ដែលមានទីតាំនៅឆ្ងាយត្រូវមកទទួលការប្រគេនបន្តពីវត្តដែលនៅជិត។ ព្រះបវរវិជ្ជា ទេព ភឿន ព្រះរាជាគណ:ថ្នាក់កិត្តិយស ជាព្រះវិន័យធរគណខេត្ត និងព្រះគ្រូសារធម្មបាល សោតសំវរោអនុគណស្រុកជីក្រែង និងជាព្រះចៅអធិការវត្តបុព្វទិសារាម(វត្តកំពង់ក្តី) មានសង្ឃដីកាថា៖ ដោយសារតែមេរោកូវីដ-១៩ បន្តរីករាលដាលគួរឱ្យព្រួបារម្ភ និងបណ្តាលឱ្យប៉ះពាល់ជីវភាពប្រជាពុទ្ធបរិស័ទទូទៅ និងមួយផ្នែកដល់សហគមន៍វត្តអារាមព្រះពុទ្ធសាសនាផង ដូច្នេះហើយបានជាសាលាអនុគណស្រុក អំពាវនាវ និងគៀរគរដល់សប្បុរសជនជួយជាស្បៀងអាហារមួយចំនួនយកមកប្រគេនទុកសម្រាប់ដោះទ័លជាមួយនឹងការលំបាកដោយសារជំងឺនេះ ហើយសង្ឃឹមថា លោកគ្រូចៅអធិការ តាមបណ្តាវត្តទាំងអស់ក្នុងស្រុកនេះ នឹងខិតខំយកព្រះទ័យទុកដាក់ខ្ពស់ទៅតាមតួនាទីជាព្រះសង្ឃក្នុងព្រះពុទ្ធសាសនា ដោយប្រតិបត្តិតាមធម៌វិន័យជាគោលធំចម្បងបំផុត ដើម្បីជួយទប់ស្កាត់ការរីករាល់ដាលនៃជំងឺឆ្លងនេះ ។

ព្រះគ្រូអនុគណខេត្តស្រុក បានណែនាំនិងផ្តាំផ្ញើឱ្យលោកគ្រូចៅអធិការគ្រប់វត្តទាំងអស់ ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល និងសេចក្តីណែនាំនានារបស់ក្រសួងសុខភិបាល និងបានណែនាំហាមចំពោះការជួបជុំប្រារព្ឋពិធីសាសនាផ្សេងៗ ដែលមានរូបភាពនិងលក្ខណ:ប្រមូលផ្តុំមនុស្សច្រើន។ បើករណីបុណ្យសព ត្រូវរាយការណ៍ និងសុំការអនុញ្ញាតិពីអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យពួកគាត់ធ្វើកំណត់ហេតុផ្សេងៗ និងសូមផ្អាកជាបណ្តោះអាសន្នការនូវជួបជុំសមាទានសីលក្នុងវត្ត ព្រោះនេះជាពេលវេលាដែលយើងត្រូវរួមគ្នា ទប់ស្កាត់ និងកម្ចាត់ជំងឺនេះ យើងមិនត្រូវមើលស្រាល ឬធ្វេសប្រហែស និងប្រមាថឮជាដាច់ខាត។

ព្រះអង្គ បញ្ជាក់ថា៖ សម្ភារ: និងគ្រឿងឧបភោគបរិភោកយកមកប្រគេននៅពេលនេះ ទទួលបានពីទឹកចិត្ត និងសទ្ឋាជ្រះថ្លារបស់ប្រជាពុទ្ឋបរិស័ទជិតឆ្ងាយ បរិច្ចាគទៅតាមលទ្ធភាពសម្រាប់ជួយដល់វត្តអារាម ក្នុងគ្រាលំបាកដោយសារវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩។ ព្រះអនុគណស្រុក បានថ្លែងអំណរគុណដល់សប្បុរសជនជិតឆ្ងាយថា ជាការរួមចំណែកយ៉ាងសំខាន់ រវាងប្រជាពលរដ្ឋជាមួយព្រះសង្ឃ ក្នុងឪកាសដ៏លំបាកនេះ៕

អត្ថបទទាក់ទង