ខ្មែរប៉ុស្ដិ៍ Close

«សៀមរាបផ្ទះខ្ញុំ» ក្រុមការងារបន្តការងារបោសសំអាតធូលីតាមដងផ្លូវសាធារណៈ ដើម្បីលើកកម្ពស់បរិស្ថានល្អ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 39

អនុវត្តតាមផែនការ «សៀមរាបផ្ទះខ្ញុំឆ្នាំ ២០២០-២០២៤» មន្ត្រីការិយាល័យ សាធារណការ ដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈនៃរដ្ឋបាលក្រុងសៀមរាប នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ បានបន្តធ្វើការ បោស និងលាងសម្អាត កំណាត់ដងផ្លូវ កូម៉ៃ ចាប់ពីស្តុបសុខា រហូតមកដល់ខាងមុខវត្តថ្មី «ហៅវត្តក្បាលខ្មោច» បរិវេណព្រះអង្គចេកព្រះអង្គចម និងផ្លូវ១០មករា ចាប់ពីមុខសាលារៀន១០មករា រហូតមកដល់សណ្ឋាគាវិទូរីយ៉ា ដោយប្រើប្រាស់រថយន្តបោសសម្អាតដងផ្លូវចំនួន០៣គ្រឿង ដែលទើប ទទួលបាន ពីរដ្ឋបាលខេត្តសៀមរាប ។

កន្លងមក លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត បានលើកទឹកចិត្តអោយរដ្ឋបាលក្រុង ស្រុកបំពេញការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកសម្រេចបាននូវទិសស្លោក “សៀមរាបផ្ទះខ្ញុំ” ដែលបានលើកឡើងក្នុងសន្និបាតរបស់រដ្ឋបាលខេត្តកាលពីដើមឆ្នាំ២០២០។ ជារឿយៗ លោក អភិបាលខេត្ត បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់លើការសំអាតបរិស្ថាន ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នោះ ខ្យល់បក់លែងមានដីហុយទៀតហើយ៕

អត្ថបទទាក់ទង