ខ្មែរប៉ុស្ដិ៍ Close

ក្រុងសៀមរាប ត្រូវបានរៀបចំជាគម្រោងទីក្រុងឆ្លាតវៃជាមួយភាគីជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 60
ក្រុងសៀមរាប ត្រូវបានរៀបចំជាគម្រោងទីក្រុងឆ្លាតវៃជាមួយភាគីជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រុងសៀមរាប ត្រូវបានរៀបចំជាគម្រោងទីក្រុងឆ្លាតវៃជាមួយភាគីជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)

ក្នុងសាលប្រជុំរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំតាមរយ:ប្រព័ន្ធ Zoom ស្តីពីការរៀបចំគម្រោងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាបខេត្តសៀមរាប ដែលបាន សហការរៀបចំឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និង ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន ជាមួយនឹងរដ្ឋបាលខេត្តសៀមរាបក្រោមអធិបតីភាពលោក ទៀ សីហា អភិបាលខេត្តសៀមរាប លោក លី សំរិទ្ធ អភិបាលរងខេត្ត លោក Asuka Tsuboike តំណាងទីស្នាក់ការ កណ្តាលនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំប្រទេសជប៉ុន លោក Kei Masuda ប្រធានលេខា ធិការដ្ឋានរដ្ឋមន្រ្តីនៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន និងតំណាងអាជ្ញាធរ ជាតិអប្សារា ព្រមទាំងអស់លោក លោកស្រីជានាយករដ្ឋបាលសាលាខេត្ត ប្រធាន មន្ទីរ អង្គភាព អាជ្ញាធរក្រុង ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត ជាច្រើននាក់។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងថា បន្ទាប់ពីក្រុងសៀមរាប ត្រូវបានដាក់បញ្ចូលទៅក្នុងសមាជិកនៃបណ្តាញទីក្រុង ឆ្លាតវៃអាស៊ានកាលពីឆ្នាំ២០១៨ កន្លងទៅ រដ្ឋបាលខេត្ត សៀមរាប ក៏ដូច ជារដ្ឋបាលក្រុងសៀមរាប បានធ្វើការរៀបចំផែនការក្នុងការបង្កើនការចំណាយសាធារណៈវិនិយោគទៅលើហេដ្ឋារចនា សម្ព័ន្ធ ក្នុង ក្រុង ដើម្បីបង្កលក្ខណងាយស្រួលជាមួយប្រតិបត្តិការអន្តរជាតិជប៉ុន (JICA )និងក្រសួងដែនដី ហេដ្ឋារចនា សម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន នឹងរដ្ឋបាលខេត្តសៀមរាបនាពេលនេះ។

ជាមួយគ្នានេះដែរ ដើម្បីសម្រេចបាននូវការកសាងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប ឲ្យស្របតាមផែនការទីក្រុងឆ្លាតវៃរបស់សមាគមបណ្តាញទី ក្រុង ឆ្លាតវៃអាស៊ាន រដ្ឋបាលខេត្តក៏បានរៀបចំជាសំណើ (Proposal) ដើម្បីដាក់ស្នើសុំជូនទៅទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) ក្នុងការស្នើសុំជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេស សម្រាប់រៀបចំទីក្រុងឆ្លាតវៃក្នុងក្រុង សៀមរាប កាលពីឆ្នាំ២០១៩កន្លងទៅ ។ ជាការឆ្លើយតបតាមសំណើស្នើសុំរបស់រដ្ឋបាលខេត្តសៀមរាប ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានទទួលយកសំណើ (Proposal) របស់រដ្ឋបាលខេត្តសៀមរាបរួចហើយ ដើម្បីជួយរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃអាស៊ាន។

លោក បានបន្តទៀតថា តាមរយៈការសិក្សាស្រាវជ្រាវរបស់ ក្រុមការងារJICAក្នុងរយៈពេលជាង ០១ឆ្នាំកន្លងមកនេះ គឺបានរៀបចំជាសេចក្តីព្រាងផែនការចង្អុលផ្លូវ សម្រាប់ការ កសាងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប ហើយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ក៏បានជួយក្នុងការសិក្សាជា ផែនទីចង្អុលផ្លូវសម្រាប់ការកាត់បន្ថយផលប៉ះពាល់នានាដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅ ក្នុងក្រុងសៀមរាប ក៏ដូចជាខេត្តសៀមរាបផងដែរ។ ការសិក្សាស្រាវជ្រាវរបស់ក្រុមការងារJICA ក្នុងរយៈពេលជាង ០១ឆ្នាំកន្លងមកនេះ គឺផ្តោតការសិក្សាលើគម្រោងចំនួនពីរ គឺគម្រោងប្រមូល និងវិភាគទិន្នន័យអំពីទីក្រុងឆ្លាតវៃ (Smart City Data Collection and Analysis) និងគម្រោងរៀបចំបណ្តាញកាំមេរ៉ាសុវត្ថិភាពក្នុងក្រុងសៀមរាប (CCTV System Introduction)។ ស្របតាមការស្នើសុំ (Proposal) ពីខេត្តសៀមរាបនេះ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង ទេសចរណ៍នៃប្រទេសជប៉ុន ក៏បានយល់ព្រមធ្វើការគាំទ្រទៅលើសំណើរបស់ខេត្តសៀមរាបនេះ ហើយនឹងចាប់ផ្តើម អនុវត្តកិច្ចការនេះ តាមរយៈការបញ្ជូនក្រុមការងារ ដើម្បីមកធ្វើការសិក្សាស្រាវជ្រាវបន្ទាប់ពីភាគីខេត្តសៀមរាប និង ភាគី ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុនបានចុះហត្ថលេខាលើកំណត់ហេតុប្រជុំ (Minute of Meeting Mom) នាពេលនេះ ដោយមិនមានការរង់ចាំ បើទោះបីជាក្នុងកាលៈទេសៈនៃការរីករាលដាលនៃ ជម្ងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ៕

អត្ថបទទាក់ទង