សម្តេចតេជោ ហ៊ុន សែន ផ្តល់ជំនួយថវិកា២.៤៩០លានរៀលទៀតដល់បណ្តាខេត្តចំនួន ២២ ដើម្បីបន្តរៀបចំធ្វើចត្តាឡីស័ក
សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានបន្តផ្តល់ជំនួយឧបត្ថម្ភជាថវិកាចំនួន ២៤៩០លានរៀលទៀត ដល់បណ្តាខេត្តចំនួន២២ ដើម្បីរៀបចំធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី១៦ ដល់២២ ខែឧសភា ឆ្នាំ២០២១។
ខេត្តទាំង២២នោះមាន៖
- ខេត្តបាត់ដំបង ទទួលបាន ២៨០លានរៀល
- ខេត្តបន្ទាយមានជ័យ ទទួលបាន ២៧០លានរៀល
- ខេត្តឧត្តរមានជ័យ ទទួលបាន ៥០លានរៀល
- ខេត្តប៉ៃលិន ទទួលបាន ៥០លានរៀល
- ខេត្តកោះកុង ទទួលបាន ១០លានរៀល
- ខេត្តពោធិ៍សាត់ ទទួលបាន ៣៥០លានរៀល
- ខេត្តព្រះវិហារ ទទួលបាន ៣០លានរៀល
- ខេត្តកណ្តាល ទទួលបាន ១៨០លានរៀល
- ខេត្តស្វាយរៀង ទទួលបាន ៥០លានរៀល
- ខេត្តព្រៃវែង ទទួលបាន ទទួលបាន ១៥០លានរៀល
- ខេត្តត្បូងឃ្មុំ ទទួលបាន៦០លានរៀល
- ខេត្តក្រចេះ ទទួលបាន១០លានរៀល
- ខេត្តរតនគិរី ទទួលបាន៣០លានរៀល
- ខេត្តតាកែវ ទទួលបាន៨០លានរៀល
- ខេត្តកំពង់ចាម ទទួលបាន ១៥០លានរៀល
- ខេត្តកំពង់ឆ្នាំង ទទួលបាន ១៣០លានរៀល
- ខេត្តកែប ទទួលបាន ១០លានរៀល
- ខេត្តកំពង់ស្ពឺ ទទួលបាន២៧០លានរៀល
- ខេត្តកំពង់ធំ ទទួលបាន ១០០លានរៀល
- ខេត្តស្ទឹងត្រែង ទទួលបាន ១០លានរៀល
- ខេត្តព្រះសីហនុ ទទួលបាន ១០០លានរៀល
- ខេត្តសៀមរាប ទទួលបាន ១២០លានរៀល៕