ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១០៥នាក់ ខណៈអ្នកជំងឺចំនួន ៤នាក់ជាសះស្បើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 66
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១០៥នាក់ ខណៈអ្នកជំងឺចំនួន ៤នាក់ជាសះស្បើយ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១០៥នាក់ ខណៈអ្នកជំងឺចំនួន ៤នាក់ជាសះស្បើយ

នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ១០៥នាក់ ខណៈអ្នកជាសះស្បើយមានចំនួន ០៤នាក់។

ក្រសួងបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ១០៥នាក់នោះ មាន១០៤នាក់ជាករណីពាក់ព័ន្ធនឹងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» និង១នាក់ជាអ្នកដំណើរមកពីក្រៅប្រទេស ដែលបានរកឃើញនៅរាជធានីភ្នំពេញ(៤៥) ខេត្តព្រះសីហនុ(៣៤)  ខេត្តស្វាយរៀង(១៩) ខេត្តកំពងចាម(២) ខេត្តព្រៃវែង(២) ខេត្តតាកែវ(១) ខេត្តត្បូងឃ្មុំ(១) ករណី។

ចំណែកឯ អ្នកជាសះស្បើយមានចំនួន ០៤នាក់ សុទ្ធតែជាករណីពាក់ព័ន្ធនឹងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ»។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ២៣៧៧នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ១១៧៦នាក់, កំពុងសម្រាកព្យាបាលចំនួន ១១៨៦នាក់ និងអ្នកជំងឺ ១១នាក់បានស្លាប់៕

អត្ថបទទាក់ទង