ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាររកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន ១នាក់ និងព្យាបាលបានជាសះស្បើយ ១នាក់ គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ កីឡា - សុខភាព 38
កម្ពុជាររកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន ១នាក់ និងព្យាបាលបានជាសះស្បើយ ១នាក់ គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ កម្ពុជាររកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន ១នាក់ និងព្យាបាលបានជាសះស្បើយ ១នាក់ គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានអោយដឹងនៅព្រឹកថ្ងៃសៅរ៍ទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះថា ខ្លួនបានព្យាបាលអ្នកជំងឺកូវីដ-១៩បានជាសះស្បើយចំនួន ១នាក់ ខណៈពេលដែលមានរកឃើញករណីឆ្លងថ្មីចំនួន ១ករណីដែលជាករណីនាំចូល។

បើតាមក្រសួងសុខាភិបាល អ្នកដែលទើបត្រូវបានព្យាបាលជាសះស្បើយនោះ គឺស្ត្រីជនជាតិអាមេរិក អាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅក្នុងសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក និងបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជាកាលពីថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២០។

រីឯអ្នកដែលទើបរកឃើញឆ្លងថ្មី គឺជាស្ត្រីជនជាតិខ្មែរ-អាមេរិក អាយុ ៦២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ទួលសង្កែ រាជធានីភ្នំពេញ ជាអ្នកដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក ដោយឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ។ បច្ចុប្បន្នអ្នកជំងឺរូបនេះត្រូវបានដាក់អោយសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

ក្រសួងបានបញ្ជាក់ថា អ្នករួមដំណើរផ្សេងទៀតជាមួយស្ត្រីខាងលើមានចំនួន ៧៣នាក់ ហើយពួកគេត្រូវបានដាក់អោយធ្វើចត្តាឡីស័កនៅសណ្ឋាគារចំនួន២កន្លែងក្នុងរាជធានីភ្នំពេញ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃសៅរ៍ ទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ កម្ពុជារកឃើញករណីវិជ្ជមានសរុបចំនួន ៣០៨នាក់ (ស្ត្រី៦៣នាក់ និងបុរស ២៤៥នាក់) ក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយមានចំនួន ២៩៩នាក់ (ស្ត្រី៦១នាក់ និងបុរស២៣៨នាក់) និងអ្នកដែលកំពុងទទួលការព្យាបាលមានចំនួន ៩នាក់៕

សូមអាននូវសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង