គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងទឹកភូមិន្ទថៃជួបសំដែងការគួរសម ជាមួយ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក
ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានអញ្ជើញចូលរួមទទួលគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងទឹកភូមិន្ទថៃ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមនាវី Naris Pratumsuwan អគ្គមេបញ្ជាការកងទ័ពជើងទឹកភូមិន្ទថៃ ក្នុងឱកាសចូលជួបសំដែងការគួរសម ជាមួយ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ។