ខ្មែរប៉ុស្ដិ៍ Close

គម្រោងវិនិយោគថ្មីចំនួន២ សរុបទុនវិនិយោគជាង ៨៥លានដុល្លារ ត្រូវបានអនុម័តឲ្យដំណើរការ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 43

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន ២ទៀត ក្នុងនោះមានគម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយ និងគម្រោងសាងសង់សណ្ឋាគារលំដាប់ផ្កាយ៤ ដែលសរុបទុនវិនិយោគប្រមាណជាង ៨៥.៥លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង។

គម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំង២ រួមមាន៖

១៖ ក្រុមហ៊ុន CAMBODIAN GOME FARM FOOD CO., LTD: គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្បែស ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥០០កន្លែង។

២៖ ក្រុមហ៊ុន CONTINENT CROWN INVESTMENT MANAGEMENT CO., LTD: គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន២៧៥បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១៦៧៩ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៧៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៧៨កន្លែង៕

អត្ថបទទាក់ទង