ខ្មែរប៉ុស្ដិ៍ Close

CDC ចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន ២ ដែលមានទុនវិនិយោគជិត ១៥លានដុល្លារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 54
CDC ចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន ២ ដែលមានទុនវិនិយោគជិត ១៥លានដុល្លារ CDC ចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន ២ ដែលមានទុនវិនិយោគជិត ១៥លានដុល្លារ

នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមរយៈហ្វេសប៊ុកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា​ តាម​សំ ណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស ម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុម ហ៊ុនដូចខាងក្រោម៖

១. “EHM EASYHOME MANUFACTURING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងប្រអប់ដាក់ឥវ៉ាន់ (ពីក្រណាត់) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៦,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣.៤៩៧នាក់។

២. “YNTEX CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិផ្សារដែកលើ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៥,៧លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៩១៩នាក់៕

អត្ថបទទាក់ទង