ខ្មែរប៉ុស្ដិ៍ Close

គម្រោងវិនិយោគថ្មីៗចំនួន ៤ទៀត សរុបទុនវិនិយោគជិត ២២លានដុល្លារ ត្រូវបានអនុម័តឲ្យដំណើរការ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានទូទៅ 63
គម្រោងវិនិយោគថ្មីៗចំនួន ៤ទៀត សរុបទុនវិនិយោគជិត ២២លានដុល្លារ ត្រូវបានអនុម័តឲ្យដំណើរការ គម្រោងវិនិយោគថ្មីៗចំនួន ៤ទៀត សរុបទុនវិនិយោគជិត ២២លានដុល្លារ ត្រូវបានអនុម័តឲ្យដំណើរការ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន៤ទៀត សរុបទុនវិនិយោគជិត២២លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង។

បើតាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

  1. ក្រុមហ៊ុន HOME STYLE LIVING CO., LTD. ជាគម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម និងពូកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគចំនួន៦.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៣៨០កន្លែង។
  2. ក្រុមហ៊ុន MCL HANDBAG FACTORY (CAMBODIA) COMPANY LIMITED. ជាគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគចំនួន ៦.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ៨៥០កន្លែង។
  3. ក្រុមហ៊ុន GREEN LINK ELECTRIC CO., LTD. ជាគម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគចំនួន ៥.៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ១,៥០០កន្លែង។
  4. ក្រុមហ៊ុន RAINBOW LIGHTING CO., LTD. ជាគម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលភ្លើងលម្អរ និងគ្រឿងបង្គុំអំពូលភ្លើង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគចំនួន ៥.៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ១៧០កន្លែង៕

អត្ថបទទាក់ទង