ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្តព្រះវិហារ សម្រេចបើកឲ្យដំណើរការឡើងវិញអាជីវកម្មផ្ទះសំណាក់ម៉ា លីម៉ា ស្ថិតនៅសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 39
រដ្ឋបាលខេត្តព្រះវិហារ សម្រេចបើកឲ្យដំណើរការឡើងវិញអាជីវកម្មផ្ទះសំណាក់ម៉ា លីម៉ា ស្ថិតនៅសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ រដ្ឋបាលខេត្តព្រះវិហារ សម្រេចបើកឲ្យដំណើរការឡើងវិញអាជីវកម្មផ្ទះសំណាក់ម៉ា លីម៉ា ស្ថិតនៅសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តព្រះវិហារ បានសម្រេចបើកឲ្យដំណើរការឡើងវិញអាជីវកម្មផ្ទះសំណាក់ម៉ាលីម៉ា ស្ថិតនៅសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ បន្ទាប់ពីបានប្រកាសបិទកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ កន្លងទៅក្រោយរកឃើញ២ទីតាំងដែលពាក់ព័ន្ធករីណីអ្នកមានផ្ទុកជំងឺកូវីដ-១៩ចំនួ០១នាក់ធ្វើដំណើរឆ្លងកាត់ខេត្តព្រះវិហារ។

សូមបញ្ជាក់ផងដែរថា នាយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ពោលបន្ទាប់ពីមន្រ្តីសុខាភិបាលខេត្តប៉ៃលិន បានរកឃើញអ្នកវិជ្ជមានកូវី១៩ចំនួន០១នាក់ ឈ្មោះគេង រ៉ាវី ភេទប្រុស មុខរបរអ្នកលក់សំបកកង់រថយន្តក្រុមហ៊ុន wing force បានធ្លាប់បានធ្វើដំណើរពីខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ មកកាន់ខេត្តព្រះវិហារ និងបានស្នាក់នៅផ្ទះសំណាក់ម៉ាលីម៉ា ក្រុងព្រះវិហារ និងចូលពិសារបាយពីល្ងាច និងព្រឹកនៅតុបាយ១កន្លែងទល់មុខសាលាក្រុងព្រះវិហារ ព្រមទាំងបានចេញពីខេត្តព្រះវិហារ ឆ្ពោះទៅកាន់ខេត្តឧត្តរមានជ័យ និងបន្តទៅកាន់ខេត្តប៉ៃលិន៕

អត្ថបទទាក់ទង