កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៦២៩នាក់ អ្នកជាសះស្បើយចំនួន ៤២២នាក់ និងអ្នកស្លាប់ចំនួន ៩នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦២៩នាក់ អ្នកជាសះស្បើយចំនួន ៤២២នាក់ និងអ្នកស្លាប់ចំនួន ៩នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១១៣នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១០០ ១៣៣នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៩៤ ៣២៦នាក់ និងស្លាប់សរុបចំនួន ២ ០៤៩នាក់៕