ខ្មែរប៉ុស្ដិ៍ Close

«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» សម្តេចតេជោ ស្នើដល់ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ កុំចេញពីផ្ទះ ក្នុងករណីមិនចាំបាច់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 69
«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» សម្តេចតេជោ ស្នើដល់ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ កុំចេញពីផ្ទះ ក្នុងករណីមិនចាំបាច់ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» សម្តេចតេជោ ស្នើដល់ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ កុំចេញពីផ្ទះ ក្នុងករណីមិនចាំបាច់

នៅក្នុងការអញ្ជើញថ្លែងសារពិសេសទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទូចឲ្យប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ កុំចេញពីផ្ទះ ក្នុងករណីមិនចាំបាច់។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖

“ខ្ញុំស្នើឱ្យប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ សូមកុំចេញពីផ្ទះ ក្នុងករណីមិនចាំបាច់ព្រោះថាក្នងអំឡុងពេលនេះ យើងពុំទាន់ដឹងថាអ្នកដែលពាក់ព័ន្ធនឹងក្លិបN8 បានចល័ត ឬធ្វើដំណើរទៅទីណាខ្លះនៅឡើយទេ។”

គួរបញ្ជាក់ផងដែរងា ក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ដែលសម្តេចតេជោ ទើបដាក់នាមឲ្យនាព្រឹកនេះ ត្រឹមតែរយៈពេល១០ម៉ោង ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងថ្មីចំនួន ៣២នាក់

ទាក់ទិននឹងករណីផ្ទុះឆ្លងខាងលើនេះ សម្តេចតេជោ បានដាក់មូលហេតុចម្បងមួយចំនួន៖

  • មូលហេតុទី១ ៖ បណ្តាលមកពីបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានបំណងទៅក្រៅប្រទេស ប៉ុន្តែគាត់មានផ្ទុកវិជ្ជមានកូវីដ-១៩
  • មូលហេតុទី២ ៖ បណ្តាលមកពីអ្នកដែលពាក់ព័ន្ធនិងក្លឹបN8 ដែលនៅក្នុងនោះក៏មានអ្នកវិជ្ជមានកូវីដ-១៩ផងដែរ
  • និងមូលហេតុទី៣ ៖ បណ្តាលមកពីស្រ្តី ៤នាក់ ជាជនជាតិចិន ដែលបានរត់គេចចេញពីសណ្ឋាគារសុខា៕

អត្ថបទទាក់ទង