ខ្មែរប៉ុស្ដិ៍ Close

សម្តេចពិជ័យសេនា ទៀ បាញ់៖ កម្ពុជាកំពុងចូលរួមយ៉ាងសកម្មក្នុងការបញ្ជូនកម្លាំងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 48
សម្តេចពិជ័យសេនា ទៀ បាញ់៖ កម្ពុជាកំពុងចូលរួមយ៉ាងសកម្មក្នុងការបញ្ជូនកម្លាំងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ សម្តេចពិជ័យសេនា ទៀ បាញ់៖ កម្ពុជាកំពុងចូលរួមយ៉ាងសកម្មក្នុងការបញ្ជូនកម្លាំងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា ធ្លាប់ឆ្លងកាត់សង្គ្រាមអស់ជាច្រើនទសវត្សរ៏ កម្ពុជាយល់ច្បាស់អំពីផលវិបាកនៃសង្គ្រាម។ ហេតុនេះ ទើបយើងបាន និងកំពុងចូលរួមយ៉ាងសកម្មក្នុងចំណោមប្រទេសដែលបានបញ្ជូនកម្លាំងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិក្នុងន័យរួមចំណែកស្វែងរកសន្តិភាពជូនបណ្តាប្រទេសកំពុងមានជម្លោះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកថា «ដោយធ្លាប់ហែលឆ្លងនូវសង្គ្រាមអស់ជាច្រើនទសវត្សរ៏ខ្លួនឯងផ្ទាល់ កម្ពុជាយល់ច្បាស់អំពីផលវិបាកនៃសង្គ្រាម។ ហេតុនេះ ទើបយើងបាន និងកំពុងចូលរួមយ៉ាងសកម្ម ក្នុងចំណោមប្រទេសដែលបានបញ្ជូនកម្លាំងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិក្នុងន័យរួមចំណែកស្វែងរកសន្តិភាពជូនបណ្តាប្រទេសកំពុងមានជម្លោះ»។

សូមរំលឹកផងដែរថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនជាដាច់ខាត ហើយកម្ពុជា ក៏មិនដាក់ទ័ពរបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខណ្ឌបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិតែប៉ុណ្ណោះ៕

អត្ថបទទាក់ទង