ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់៖ សង្គ្រាមអស់ជាច្រើនទសវត្សរ៍ បានសម្លាប់ជីវិតជនស្លូតត្រង់រាប់លាននាក់ និងនាំមកនូវការឈឺចាប់គ្មានអ្វីផ្ទឹមដល់សង្គមជាតិ
ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់៖ សង្គ្រាមអស់ជាច្រើនទសវត្សរ៍ បានសម្លាប់ជីវិតជនស្លូតត្រង់រាប់លាននាក់ និងនាំមកនូវការឈឺចាប់គ្មានអ្វីផ្ទឹមដល់សង្គមជាតិ
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះថា “សង្គ្រាមអស់ជាច្រើនទសវត្សរ៍ បានសម្លាប់ជីវិតជនស្លូតត្រង់រាប់លាននាក់ បំផ្លាញស្ទើរអស់នូវធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធជាតិ បន្សល់ទុកកុមារកំព្រា និងជនពិការរាប់ម៉ឺនសែននាក់ និងនាំមកនូវការឈឺចាប់គ្មានអ្វីផ្ទឹមដល់សង្គមជាតិ”។
ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាការពារកុំឱ្យសុបិនដ៏អាក្រក់នេះ កើតឡើងសាជាថ្មីនៅក្នុងសង្គមកម្ពុជា៕




