ខ្មែរប៉ុស្ដិ៍ Close

អង្គការសុខភាពពិភពលោកនៅតែមានក្ដីព្រួយបារម្ភចំពោះស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 17
អង្គការសុខភាពពិភពលោកនៅតែមានក្ដីព្រួយបារម្ភចំពោះស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា អង្គការសុខភាពពិភពលោកនៅតែមានក្ដីព្រួយបារម្ភចំពោះស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា

ភ្នំពេញ ៖ តំណាងអង្គការសុខ ភាពពិភពលោកប្រចាំកម្ពុជា នៅតែបង្ហាញក្ដីព្រួយបារម្ភចំពោះស្ថានភាពជំងឺកូវីដ- ១៩នៅកម្ពុជា ដោយសារតែវត្តមានវីរុសបំប្លែងថ្មី មិនលេច ចេញនូវរោគសញ្ញាចំពោះអ្នក ជំងឺមួយចំនួន ដែលធ្វើឱ្យពិបាកក្នុងការគ្រប់គ្រង ។

លោកស្រី លី អាយឡែន តំណាងអង្គការសុខភាពពិភព លោកប្រចាំកម្ពុជា នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២១ នេះ បានមានប្រសាសន៍ថា ស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា នៅតែបង្កឱ្យមានការព្រួយបារម្ភ ដោយសារតែវត្តមានវីរុសបំប្លែងថ្មី មិនលេចចេញនូវរោគសញ្ញាចំពោះអ្នកជំងឺមួយចំនួន ហើយករណីខ្លះ បណ្តាលមកពីប្រជាពលរដ្ឋមួយចំនួនចាប់ ផ្ដើមធ្វេសប្រហែសជាថ្មី ក្នុងការអនុវត្តវិធានការការពារខ្លួនឱ្យបានខ្ជាប់ខ្ជួន ។

លោកស្រី មានប្រសាសន៍បែបនេះ ក្នុងឱកាសចុះត្រួត ពិនិត្យដំណើរការចាក់វ៉ាក់ សាំងកូវីដ-១៩ ជាមួយក្រសួងសុខាភិបាល និងអង្គការUNICEF នៅទីតាំងទីលានកីឡាបុរីប៉េងហួតបឹងស្នោរ ក្នុងខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២៥ ខែឧសភានេះ ។ លោកស្រីបានបន្តថា ទោះបីជាពេលនេះ កម្ពុជាមានកំណើននៃការពាក់ម៉ាស ការលាងសម្អាតដៃ និងការទទួលបានវ៉ាក់សាំងការពារយ៉ាង ណាក្ដី តែការជួបជុំប្រមូលផ្ដុំពុំទាន់អនុវត្តបានល្អប្រសើរនោះទេ ដូច្នេះប្រជាពលរដ្ឋទាំង អស់ ត្រូវតែបន្តការប្រុង ប្រយ័ត្នឱ្យបានខ្ពស់ ដោយអនុវត្តវិធានការ ៣ការពារនិង៣កុំ ឱ្យបានខ្ជាប់ខ្ជួនជាដាច់ខាត ។ សំឡេង៖« នាងខ្ញុំសូមឆ្លៀត ឱកាសនេះ ដើម្បីធ្វើការក្រើនរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ គឺថាស្ថានភាពកូវីដ-១៩នេះ នៅតែមានលក្ខណៈធ្ងន់ធ្ងរនៅឡើយ ហើយទោះបីជាវ៉ាក់សាំងជាឧបករណ៍ដ៏មានសារសំខាន់សំរាប់ទប់ស្កាត់ទៅដល់ការរាតត្បាត តែវ៉ាក់សាំងតែមួយ មុខមិនគ្រប់គ្រាន់នោះទេ ដូច្នេះហើយសូមបងប្អូនប្រជា ពលរដ្ឋទាំងអស់ ចូលរួមអនុវត្តន៍វិធានការសុខាភិបាល គឺ៣កុំនិង៣ការពារ ហើយជៀសវាងនៅទីកន្លែងពុំមានខ្យល់គ្រប់គ្រាន់ដើម្បីកាត់ បន្ថយការរាតត្បាតនេះ »។

ក្នុងដំណាក់កាលបច្ចុប្បន្ននេះ លោកស្រី លី អាយឡែន ក៏សម្ដែងការសប្បាយចិត្តចំពោះយុទ្ធនាការចាក់វ៉ាក់សាំងរបស់កម្ពុជា ដែលមានដំណើរការលឿនល្អប្រសើរ ខណៈពេលដែលប្រទេសដទៃទៀតហាក់មានភាពយឺតយ៉ាវលើការងារនេះ ដោយសារការចាក់វ៉ាក់ សាំង ជាឧបករណ៍ការពារដ៏សំខាន់មួយ ដើម្បីកាត់បន្ថយការឈឺធ្ងន់ធ្ងរ និងកាត់បន្ថយការចូលទៅសម្រាកនៅក្នុងមន្ទីរពេទ្យ ៕

អត្ថបទទាក់ទង