ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល ប្រកាសឱ្យមន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រូវបង្កើនការត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងជំងឺរលាកសួតប្រភេទ ណូវែលកូរ៉ូណាវីរុសថ្មី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 49
ក្រសួងសុខាភិបាល ប្រកាសឱ្យមន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រូវបង្កើនការត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងជំងឺរលាកសួតប្រភេទ ណូវែលកូរ៉ូណាវីរុសថ្មី ក្រសួងសុខាភិបាល ប្រកាសឱ្យមន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រូវបង្កើនការត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងជំងឺរលាកសួតប្រភេទ ណូវែលកូរ៉ូណាវីរុសថ្មី

ក្រសួងសុខាភិបាល បានប្រកាសឱ្យមន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រូវបង្កើការត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងនូវជំងឺរលាកសួតប្រភេទ ណូវែលកូរ៉ូណាវីរុសថ្មី ដែលកំពុងកើតមាននៅប្រទេសចិន។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា បន្ទាប់ពីមានការប្រកាសពីអង្គការសុខភាពពិភពលោក អំពីជំងឺរលាកសួតប្រភេទ ណូវែលកូរ៉ូណាវីរុសថ្មី ដែលបានរកឃើញទៅលើ បុគ្គលិកសុខាភិបាលប្រទេសចិនចំនួន១៥នាក់ ដែលបានឆ្លងពីអ្នកជំងឺ ហើយជំងឺប្រភេទថ្មីនេះមានកម្រិតខ្ពស់ ដែលអាចឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតបានយ៉ាងលឿននោះ ដែលទាមទារឱ្យប្រជាពលរដ្ឋ និងមន្រ្តីសុខាភិបាល ពង្រឹងការទប់ស្កាត់ និងការពារកុំឱ្យជំងឺប្រភេទថ្មីនេះឆ្លងចូលកម្ពុជា។

លោកស្រីបានបញ្ជាក់ថា ក្រសួងសុខាភិបាល បានណែនាំទៅដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ដ ទាំងអស់ ពិសេសខេត្តនៅតាមច្រកព្រំដែន សូមបង្កើនការយកចិត្តទុកដាក់ និងពង្រឹងការត្រួតពិនិត្យការធ្វើចត្តាឡីស័កចំពោះពលករដែលចូលមកកម្ពុជាឱ្យបានតឹងរឹងជាទីបំផុត ដើម្បីការពារការចម្លងនូវវីរុសកូវីដ-១៩ ក៏ដូចជាជំងឺរលាកសួត ប្រភេទណូវែលកូរ៉ូណាវីរុសថ្មី កុំឱ្យឆ្លងចូលក្នុងសហគមន៍មូលដ្ឋានរបស់យើង។

លោកស្រី ឱ វណ្ណឌីន បន្តថា «អញ្ចឹងយើងត្រូវបង្កើននូវការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសនៅតាមបណ្តាខេត្តដែលនៅតាមច្រកចេញចូល។ ហើយបច្នុប្បន្ននេះ យើងមានច្រកប៉ោយប៉ែត គឺមានម៉ាស៊ីនស្កែន ច្រកព្រៃចាកនៅកំពតក៏មានម៉ាស៊ីនស្កែន ហើយនិងច្រកស្វាយរៀងក៏មានម៉ាស៊ីនស្កែន។ អញ្ចឹងនៅតាមច្រកព្រំដែនទាំងអស់ហ្នឹងដែលមានម៉ាស៊ីនស្កែន សូមមេត្តាពង្រឹងការងារចត្តាឡីស័កឱ្យបានហ្មត់ចត់ជាទីបំផុត ហើយត្រូវបន្តណែនាំបុគ្គលិកចត្តាឡីស័ករបស់យើង ឱ្យអនុវត្តតាមនីតិវិធីប្រតិបត្តិ ទៅតាមលក្ខណៈបច្ចេកទេស ហើយរៀបចំឱ្យមានកន្លែងឱ្យត្រឹមត្រូវសម្រាប់ដាក់បុគ្គលណាម្នាក់ នៅក្នុងករណីសង្ស័យដាក់ឱ្យគាត់នៅដាច់ដោយឡែក។ ក្នុងមន្ទីរសុខាភិបាលរាជធានីខេត្ត ត្រូវត្រៀមសម្ភារបរិក្ខាពេទ្យរបស់យើង សម្រាប់ប្រើប្រាស់នៅក្នុងករណីដែលមានតម្រូវការចាំបាច់ សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា »៕

អត្ថបទទាក់ទង