ខ្មែរប៉ុស្ដិ៍ Close

លោកស្រី ឱ វណ្ណឌីន ណែនាំដល់ក្រុមគ្រូពេទ្យយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅចាក់ជូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ដែលពិបាកធ្វើដំណើរមកទីតាំងទទួលវ៉ាក់សាំង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 67
លោកស្រី ឱ វណ្ណឌីន ណែនាំដល់ក្រុមគ្រូពេទ្យយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅចាក់ជូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ដែលពិបាកធ្វើដំណើរមកទីតាំងទទួលវ៉ាក់សាំង លោកស្រី ឱ វណ្ណឌីន ណែនាំដល់ក្រុមគ្រូពេទ្យយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅចាក់ជូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ដែលពិបាកធ្វើដំណើរមកទីតាំងទទួលវ៉ាក់សាំង

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានផ្ដល់បទសម្ភាសជូនអ្នកសារព័ត៌មាន ណែនាំដល់ក្រុមគ្រូពេទ្យត្រូវនាំយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅចាក់ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះណា ដែលពិបាកធ្វើដំណើរ ដើម្បីមកទីតាំងចាក់វ៉ាក់សាំងចល័ត ដែលអាជ្ញាធរខេត្ដបានរៀបចំ។

លោកស្រីបានថ្លែងបន្ដថា «យើងតែងតែណែនាំ និងជំរុញទៅដល់រដ្ឋបាលខេត្ដថ្នាក់ក្រោមជាតិរបស់យើង ជាពិសេសអភិបាលខេត្ដ ធ្វើសម្រង់ស្ថិតិប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងហើយ និងមិនទាន់បានចាក់ ឱ្យបានច្បាស់លាស់ ដើម្បីឱ្យដឹងថា នៅសល់ប្រជាពលរដ្ឋប៉ុន្មាននាក់ទៀត ដែលមិនទាន់បានចាក់ ហើយក៏ត្រូវដឹងពីស្ថានភាពរបស់គាត់ អ្នកខ្លះមិនអាចចាក់បានដោយសារស្ថានភាពសុខភាពរបស់គាត់ តែមួយចំនួនទៀតអាចទទួលយកបាន តែដោយសារកត្ដាផ្សេងៗ គាត់មិនអាចធ្វើដំណើរមកបាន ដូចជាផ្ទះគាត់ឆ្ងាយពេក ឬខ្វះមធ្យោបាយធ្វើដំណើរជាដើម»

លោកស្រីបញ្ជាក់ថា «គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានណែនាំរួចមកហើយ សូមឱ្យរដ្ឋបាលខេត្ដទាំងអស់ ធ្វើកិច្ចការនេះដោយយកចិត្ដទុកដាក់ ដើម្បីជំរុញឱ្យបានគ្រប់ទៅតាមគោលដៅរបស់យើងចាក់ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់។ ដែលទាមទារឱ្យយើងចេះបន់បែន ទោះបច្ចុប្បន្នយើងមានទីតាំងចាក់វ៉ាក់សាំងចល័តរួចហើយក៏ដោយ តែយើងត្រូវមើលទៅលើស្ថានភាពជាក់ស្ដែង ប្រសិនបើមានគ្រួសារណា ដែលនៅឆ្ងាយ មិនអាចធ្វើដំណើរមកចាក់វ៉ាក់សាំងបាន យើងត្រូវតែបញ្ជូនក្រុមគ្រូពេទ្យ ដើម្បីឱ្យទៅចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩ ដល់ទីតាំងរបស់ប្រជាពលរដ្ឋយើងតែម្ដង»

ការថ្លែងដូច្នេះរបស់លោកស្រី ឱ វណ្ណឌីន បន្ទាប់ពីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជុំទី១ ទូទាំងខេត្តកោះកុង ដែលបានប្រារព្ធពិធីនៅមន្ទីរសុខាភិបាល ខេត្តកោះកុង៕ Fresh News

អត្ថបទទាក់ទង