ខ្មែរប៉ុស្ដិ៍ Close

ស្តែងៗ! អគារកម្ពស់២៦ជាន់មួយ ត្រូវបានបាក់ស្រុតទាំងស្រុង (មានវីដេអូ)

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 753
ស្តែងៗ! អគារកម្ពស់២៦ជាន់មួយ ត្រូវបានបាក់ស្រុតទាំងស្រុង (មានវីដេអូ)ស្តែងៗ! អគារកម្ពស់២៦ជាន់មួយ ត្រូវបានបាក់ស្រុតទាំងស្រុង (មានវីដេអូ)

ប្រេស៊ីល៖ កាលពីដើមខែនេះ អគារកម្ពស់ ២៦ជាន់មួយនៅទីក្រុងសៅប៉ូឡូ (Sao Paulo) បានដួលរលំរាបដល់ដី បន្ទាប់ពីមានអគ្គិភ័យបានឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ។

សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់បាននិយាយថា អគ្គិភ័យបានចាប់ផ្តើមឆេះពីជាន់ទី៥ បន្ទាប់មកគេក៏ឃើញវាផ្ទុះចេញជាអណ្តាតភ្លើងដ៏ធំតែម្តង។

ពួកគេបានឮមនុស្សជាច្រើនស្រែកឲ្យជួយនៅពេលដែលមានភ្លើងឆេះអគារនេះ ប៉ុន្តែគ្មាននរណាម្នាក់ហ៊ានចូលទៅជិតទេ ក្រៅពីចាំអ្នកពន្លត់អគ្គិភ័យមកជួយតែប៉ុណ្ណោះ។

តាមប្រភពព័ត៌មានក្នុងស្រុកមួយបានរាយការណ៍ថា នៅក្នុងអគារកើតហេតុ មានគ្រួសាររស់នៅចំនួន ៥០គ្រួសារ ដែលគេមិនទាន់ដឹងច្បាស់ថា មានមនុស្សប៉ុន្មាននាក់ដែលបានរងគ្រោះ  ឬក៏ស្លាប់នោះទេ។

នៅក្នុងករណីនេះ ទោះបីជាមានអ្នកពន្លត់អគ្គិភ័យរហូតដល់ទៅ ១៦០នាក់បានព្យាយាមជួយពន្លត់ក៏ដោយ ក៏ពួកគេមិនអាចគ្រប់គ្រងស្ថានការណ៍បានដែរ ហើយមិនបានប៉ុន្មានផងអគារមួយនេះក៏ត្រូវបានដួលរលំទាំងស្រុងតែម្តង។

ទោះជាយ៉ាងនេះក្តីអាជ្ញាធរបាននិយាយថា បន្ទាប់ពីអគាររលំរួច មានមនុស្សម្នាក់បានស្លាប់ និងមនុស្សជាច្រើនទៀតបានបាត់ខ្លួន នៅក្នុងគំនរបែកបាក់នៃអគារនេះ៕

ខាងក្រោមនេះទិដ្ឋភាព និង វីដេអូនៃការរលំអគារនេះ៖

រូបភាពអគារកាលពីមិនទាន់បានរលំ
រូបភាពអគារបានឆាបឆេះ
រូបភាពអគារបានឆាបឆេះ
រូបភាពអគារបានរលំ
រូបភាពអគារបានរលំ
រូបភាពអគារបានរលំ

ប្រភព៖ Khmerload