ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅស្រុកសំរោងទង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 26
អភិបាលខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅស្រុកសំរោងទង អភិបាលខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅស្រុកសំរោងទង

កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ និងសហការីជាច្រើនរូប បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កចំនួន១១២គ្រួសារ ស្ថិតនៅភូមិត្នោតជ្រុំ ឃុំព្នាយ ស្រុកសំរោងទង។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត បានក្រើនរម្លឹកថា ប្រជាពលរដ្ឋគ្រប់រូប ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ នៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន ត្រូវរក្សាអនាម័យជាប់ជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ពិសេសត្រូវចេះការពារខ្លួន ពីជំងឺរលាកសួតប្រភេទថ្មី (កូវីដ-១៩ បំលែងថ្មី) ដោយមេត្តាកុំមានការប្រមូលផ្តុំគ្នា ឬជួបជុំជាក្រុម ហើយត្រូវអនុវត្តន៍ឱ្យបានដាច់ខាត តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាល។

លោកបានសង្កត់ធ្ងន់ថា នេះជាដំណាក់កាលដែលយើងទាំងអស់គ្នា ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ចំពោះជំងឺដ៏កាចសាហាវនេះ។ ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ ស៊ូទ្រាំលំបាក និងអត់ធ្មត់ ហើយអនុវត្តន៍វិធានការសុខាភិបាលក្នុងរយៈពេលខ្លី ដើម្បីភាពសុខសាន្ត របស់ក្រុមគ្រួសារ និងសង្គមជាតិយើងនាថ្ងៃអនាគត។

ចំពោះអំណោយដែលត្រូវចែកជូនក្នុង១គ្រួសារៗ ទទួលបានអង្ករ ២៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ មី ប្រេងឆា ម៉ាស ទឹកអាល់កុលលាងសម្អាតដៃ និងគ្រឿងឧបភោគបរិភោគជាច្រើនទៀត៕

អត្ថបទទាក់ទង