ខ្មែរប៉ុស្ដិ៍ Close

សន្ទុះភ្ញៀវទេសចរ នៅខេត្តកំពង់ស្ពឺ កើនឡើងវិញ បន្ទាប់ពីជំងឺកូវីដ-១៩ ថយចុះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 44
សន្ទុះភ្ញៀវទេសចរ នៅខេត្តកំពង់ស្ពឺ កើនឡើងវិញ បន្ទាប់ពីជំងឺកូវីដ-១៩ ថយចុះ សន្ទុះភ្ញៀវទេសចរ នៅខេត្តកំពង់ស្ពឺ កើនឡើងវិញ បន្ទាប់ពីជំងឺកូវីដ-១៩ ថយចុះ

លោក សៅ សារ៉ន មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ភ្ញៀវទេសចរមានសន្ទុះកើនឡើងក្នុងការទៅលេងកម្សាន្តនៅតំបន់ទេសចរណ៍នានាក្នុងខេត្ត បន្ទាប់ពីជំងឺកូវីដ-១៩ ថយចុះដែលជួយស្តារសេដ្ឋកិច្ចរបស់ប្រជាសហគមន៍។

លោកប្រធានមន្ទីរ បានប្រាប់ឲ្យដឹងថា មានភ្ញៀវទេសចរជាច្រើននាក់បានដើរលេងកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានានៅទូទាំងខេត្តកំពង់ស្ពឺជារៀងរាល់ថ្ងៃ រួមមានតំបន់រមណីដ្ឋានគិរីរម្យ ខ្នងភ្នំឪរ៉ាល់ ខ្នងភ្នំផ្សារ តំបន់ទឹកធ្លាក់ និងតំបន់អេកូទេសចរណ៍ជាច្រើនទៀត។

លោកបន្តថា ការមានសន្ទុះភ្ញៀវទេសចរកើនឡើងវិញនេះដោយសាតែខេត្តកំពង់ស្ពឺមានសក្តានុពលទេសចរណ៍លក្ខណៈពិសេសខុសពីបណ្តាលខេត្តនានា គឺភាពអំណោយផលពីធម្មជាតិ ទឹកដីសម្បូរដោយសម្បត្តិធម្មជាតិ សម្បូរទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ ពិសេសនៅមិនឆ្ងាយពីរាជធានីភ្នំពេញ។

លោកបានបញ្ជាក់ទៀតថា «កន្លែងគោលដៅនៅក្នុងទីរួមខេត្តនេះមានភ្ញៀវទេសចរសៅរ៍អាទិត្យក៏មិនតិចដែរ។ ខ្ញុំគិតថាហើយពីកូវីដ-១៩ នេះទៅភ្ញៀវទេសចរ ប្រហែលជាមិនចាញ់បណ្តាឆ្នាំមុនៗប៉ុន្មានទេ ក្រោយពីកូវីដ-១៩នេះតែបន្តិច គ្រាន់តែប្រកាសបើកខេត្ត ឃើញថាមនុស្សពេញលើភ្នំ គឺភ្ញៀវទេសចរឡើងវិញលើភ្នំតែម្តង»។

សូមបញ្ជាក់ថា មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានពង្រឹងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍រួមជាមួយនឹងពង្រឹងកិច្ចការអភិរក្សតំបន់ព្រៃឈើនិងតំបន់សហគមន៍ដែលនៅឆ្ងាយឆ្ងាយពិសេសគឺការរក្សាមុខម្ហូបប្រពៃណីរបស់ខេត្តឲ្យនៅតែទទួលបានឱជារសឈ្ងុយឆ្ងាញ់សម្រាប់បម្រើដល់ភ្ញៀវទេសចរអោយមកលេងម្តងហើយចង់មកម្តងទៀត៕

អត្ថបទទាក់ទង