ខ្មែរប៉ុស្ដិ៍ Close

ស្ពានអាកាសថ្មើរជើង (តេជោសន្តិភាពកំពង់ស្ពឺ) ដំបូងគេបង្អស់ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 53
ស្ពានអាកាសថ្មើរជើង (តេជោសន្តិភាពកំពង់ស្ពឺ) ដំបូងគេបង្អស់ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ ស្ពានអាកាសថ្មើរជើង (តេជោសន្តិភាពកំពង់ស្ពឺ) ដំបូងគេបង្អស់ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​នូវស្ពានអាកាសថ្មើរជើង​ដែលឈ្មោះថា “តេជោសន្តិភាព” ដំបូងគេបង្អស់បន្ទាប់ពីរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក​យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកស្រីឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ។

ស្ពានអាកាសថ្មើរជើងនេះសាងសង់រយះពេល ៦ខែ ដែលមានកម្ពស់ ៥.៧ ម៉ែត្រ បណ្តោយ ៣៩.៣៩ ម៉ែត្រ ទទឹង ៣.៨០ ម៉ែត្រ សរុបអស់ថវិកាប្រមាណ ៣៤ម៉ឺនដុល្លា ក្រោមជំនួយឧបត្ថម្ភរបស់លោកស្រីឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ។

ស្ពានអាកាសថ្មើរជើងនេះនឹងចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់សោភ័ណភាពមុខមាត់ខេត្តកំពង់ស្ពឺផងដែរ មិនតែប៉ុណ្ណោះក៏បានកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ៕