ខ្មែរប៉ុស្ដិ៍ Close

    សម្ដេច ហេង សំរិន ប្រគល់ថវិកានិងស្បៀងអាហារជូនរដ្ឋបាលរាជធានី ដើម្បីចែកជូនប្រជាពលរដ្ឋខ្វះខាតនៅក្នុងអំឡុងពេលនៃការផ្ទះរាលដាលជំងឺកូវីដ-១៩

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1463
    សម្ដេច ហេង សំរិន ប្រគល់ថវិកានិងស្បៀងអាហារជូនរដ្ឋបាលរាជធានី ដើម្បីចែកជូនប្រជាពលរដ្ឋខ្វះខាតនៅក្នុងអំឡុងពេលនៃការផ្ទះរាលដាលជំងឺកូវីដ-១៩សម្ដេច ហេង សំរិន ប្រគល់ថវិកានិងស្បៀងអាហារជូនរដ្ឋបាលរាជធានី ដើម្បីចែកជូនប្រជាពលរដ្ឋខ្វះខាតនៅក្នុងអំឡុងពេលនៃការផ្ទះរាលដាលជំងឺកូវីដ-១៩

    អំណោយជាថវិកានិងស្បៀងអាហារជាច្រើនមុខរបស់សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា និងលោកស្រី សៅ ទី ហេងសំរិន បានប្រគល់ជូនរដ្ឋបាលរាជធានី ដើម្បីបន្តចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងអំឡុងពេលនៃការផ្ទះរាលដាល ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» នៅរាជធានីភ្នំពេញ។

    ពិធីប្រគល់និងទទួលនេះបានធ្វើឡើងនាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ក្រោមអធិបតីភាពសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅភូមិគ្រឹះរបស់សម្ដេច ហេង សំរិន នៅចំការមន ខណ្ឌចំការមន។

    អំណោយប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ រួមមាន៖

    ១- ថវិកាចំនួន ២០.០០០.០០០រៀល
    ២- អង្ករនាងមិញ ចំនួន ១១.២៥០គីឡូក្រាម
    ៣- ត្រីខ ចំនួនៈ ៤៥កេស,
    ៤- មី ចំនួន ៤៥០រទេសតូច
    ៥- ពងទាចំនួនះ ៤.៥០០គប់
    ៦- សាប៊ូ (សាប៊ូកក់សក់ , សាប៊ូដុសខ្លួន, ថ្នាំដុសធ្មេញ) ចំនួនះ ៤៥០កញ្ចប់។

    លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ លោកសូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះលោក ហេង សំរិន ប្រធានរដ្ឋសភា និងភរិយា ដែលបានឧបត្ថម្ភ អំណោយជាថវិកានិងស្បៀងអាហារជាច្រើនមុខខាងលើនេះ ដើម្បីបន្តចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងអំឡុងពេលនៃការផ្ទះរាលដាល ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលតំបន់១ចំនួននៃខណ្ឌនេះ មានតំបន់ក្រហម។

    លោក ឃួង ស្រេង បានបន្តថា រដ្ឋបាលរាជធានីភ្នំពេញបានផ្តល់អំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងអំឡុងពេលនៃការផ្ទះរាលដាល ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ” បានប្រមាណជាង៣០ម៉ឺនគ្រួសារហើយ នៅរាជធានីភ្នំពេញ ហើយក៏មិនទាន់មានប្រទេសណាមួយយកអំណោយទៅប្រគល់ឱ្យប្រជាពលរដ្ឋដល់មុខផ្ទះនោះដែរ តែសម្រាប់កម្ពុជាយើងបាននិងកំពុងអនុវត្តការងារនេះ ដើម្បីបង្ការនិងទប់ស្កាត់ជម្ងឺកូវីដ-១៩។

    ក្នុងឱកាសនោះដែរ សម្ដេច ហេង សំរិន បានអំពាវនាវដល់ប្រជាពលរដ្ឋអនុវត្តវិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនមិនគួរធ្វេសប្រហែសឡើយ​ ព្រោះថាជំងឺកូវីដ- ១៩ នៅតែបង្កហានិភ័យខ្ពស់ដដែលនៅកម្ពុជាក៏ដូចជាពិភពលោកទំាងមូល បើទោះបីពេលនេះរាជរដ្ឋាភិបាលបានបញ្ចប់វិធានការបិទខ្ទប់នៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ខេត្តកណ្តាលយ៉ាងណាក្តី។ សម្ដេចបានលើកទឹកចិត្តដល់ពលរដ្ឋ សូមអញ្ជើញទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលផ្តល់ជូនដោយឥតគិតថ្លៃដើម្បីការពារខ្លួននិងបង្កើតភាពស៊ាំក្នុងសហគមន៍ ជាការការពារទប់ស្កាត់កុំឲ្យជំងឺដ៏កាចសាហាវនេះ យាយីសង្គមជាតិកាន់តែធ្ងន់ធ្ងរឡើង៕

    អត្ថបទទាក់ទង