ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់បទបញ្ជាឱ្យបញ្ចេញឧបករណ៍ធ្វើតេស្តរហ័សទៅគ្រប់បណ្តាខេត្តជាបន្ទាន់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 66
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់បទបញ្ជាឱ្យបញ្ចេញឧបករណ៍ធ្វើតេស្តរហ័សទៅគ្រប់បណ្តាខេត្តជាបន្ទាន់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់បទបញ្ជាឱ្យបញ្ចេញឧបករណ៍ធ្វើតេស្តរហ័សទៅគ្រប់បណ្តាខេត្តជាបន្ទាន់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា នឹងធ្វើការកែតម្រូវជាបន្ទាន់ ចំពោះការមិនចែកចាយឧបករណ៍ធ្វើតេស្តរហ័សឱ្យបានគ្រប់គ្រាន់ទៅតាមបណ្ដាខេត្ត ខណ:ឧបករណ៍ធ្វើតេស្តរហ័សមាននៅពេញក្នុងឃ្លាំង ហើយលោក បានដាក់បទបញ្ជាអោយបញ្ចេញឧបករណ៍ធ្វើតេស្តរហ័សទៅគ្រប់បណ្តាខេត្ត ដោយក្នុងមួយខេត្តត្រូវប្រគល់អោយ១ម៉ឺន។ លោក បានប្រកាសថាឧបករណ៍ធ្វើតេស្តរហ័សត្រូវតែចែកចាយអោយបានគ្រប់គ្រាន់គ្រប់ខេត្ត ដោយមិនត្រូវរក្សាទុកក្នុងឃ្លាំងហើយទុកអោយតាមបណ្តារខេត្តមានការខ្វះខាតនោះទេ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា តាមរយៈប្រព័ន្ធវីដេអូអនឡាញ ដែលផ្សាយចេញពីក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកនាយករដ្ឋមន្ត្រី បានថ្លែងថា បច្ចុប្បន្នក្នុងឃ្លាំងមានឧបករណ៍តេស្តរហ័សចំនួន ១លាន២សែន៤ម៉ឺន ៥ពាន់ ហើយនឹងមកដល់កម្ពុជាចំនួន១លានបន្ថែមទៀត ទន្ទឹមនោះ លោក សម្តែងការមិនសប្បាយចិត្តនៅពេលដែលដឹងថាសម្ភារៈនៅពេញក្នុងឃ្លាំងតែបែជានៅតាមបណ្តារខេត្តខ្វះខាតឧបករណ៍ធ្វើតេស្តរហ័សទៅវិញ។ លោកថ្លែងបន្តថា កម្ពុជាមិនខ្វះលុយក្នុងការទិញឧបករណ៍ធ្វើតេស្តរហ័សនោះទេ ហើយរដ្ឋាភិបាលកម្ពុជាមិនដួលរំលំដោយសារតែខូវិដ វាយលុកក្នុងរយះពេលពីរឆ្នាំនេះដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់ថា ហេតុអ្វីបានជាតេស្តរហ័សមានការចាំបាច់ ពីព្រោះបើយើងដឹងរហ័ស គឺយើងងាយគ្រប់គ្រងរហ័សដែរ។ បន្ថែមពីនេះ លោក បានណែនាំជាបន្ទាន់អោយប្រើឧបករណ៍ធ្វើតេស្តរហ័សដល់គ្រប់ពលករ និងតាមគ្រប់ច្រកតាមព្រំដែន៕

អត្ថបទទាក់ទង