ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តព្រះវិហារបន្តបិទពិធីមង្គលការ និងពិធីនានាដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 46
អភិបាលខេត្តព្រះវិហារបន្តបិទពិធីមង្គលការ និងពិធីនានាដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ អភិបាលខេត្តព្រះវិហារបន្តបិទពិធីមង្គលការ និងពិធីនានាដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះវិហារបានចេញសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងពង្រឹងអនុវត្តវិធានការដែលត្រូវហាមឃាត់ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ដល់គណ:បញ្ជាការឯកភាពក្រុងស្រុក ឃុំ សង្កាត់ ខណ:មានការរីករាលដាលនៅតែបន្តនៅបន្តមិនទាន់មានភាពធូរស្រាលនៅឡើយ។

ក្នុងនោះបានឲ្យក្រុងស្រុក ឃុំសង្កាត់ ត្រូវពង្រឹង និងបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនានា ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ត្រួតពិនិត្យ និងណែនាំដល់ម្ចាស់តូប អាហារដ្ឋាន ភោជនីយដ្ឋាន ផ្ទះសំណាក់ និងសណ្ឋាគារ អនុវត្តឲ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាល។​ បន្តហាមជាបណ្តោះអាសន្ននូវការរៀបចំពិធីមង្គលការ ពិធីលៀង និងពិធីជួបជុំសាសនាផ្សេងៗ ការជួបជុំគ្រឿងស្រវឹង បិទក្លឹបកំសាន្ត ខេរ៉ាអូខេ ម៉ាស្សា ការប្រគុំតន្រ្តីនានា។​

ជាងនេះទៅទៀតត្រូវធ្វើចត្តាឡីស័កក្នុងខេត្តចំពោះបងប្អូនប្រជាពលរដ្ឋដែលចេញចូលតំបន់ហានិភ័យនានា និងណែនាំឲ្យអនាម័យជាប្រចាំ លាងសាប៊ូ អាល់កុល ជាពិសេសអនុវត្តវិធានការ៣កុំ ៣ការពារ៕

អត្ថបទទាក់ទង