អភិបាលខេត្តកំពង់ចាម សម្រេចបិទខ្ទប់ឃុំស្តៅ រការអារ និងឃុំកងតាណឹង ស្រុកកងមាស ក្រោយរកឃើញអ្នកឆ្លងជំងឺកូវីដ
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់ឃុំស្តៅ រការអារ និងឃុំកងតាណឹង ស្រុកកងមាស ក្រោយមានប្រជាពលរដ្ឋកើតជំងឺកូវីដ-១៩ជាបន្ដបន្ទាប់។