ខ្មែរប៉ុស្ដិ៍ Close

ពហុកីឡដ្ឋានជាតិមរតកតេជោគ្រោងនឹងសាងសង់រួចរាល់នៅដើមខែសីហាខាងមុខ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី៧ ខែឧសភា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 45
ពហុកីឡដ្ឋានជាតិមរតកតេជោគ្រោងនឹងសាងសង់រួចរាល់នៅដើមខែសីហាខាងមុខ ពហុកីឡដ្ឋានជាតិមរតកតេជោគ្រោងនឹងសាងសង់រួចរាល់នៅដើមខែសីហាខាងមុខ

ភ្នំពេញ៖ គម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់រដ្ឋាភិបាលចិនតាមការសន្មត់នឹងអាចសម្រេចតាមផែនការសាងសង់រួចរាល់នៅដើមខែសីហឆ្នាំ២០២១ខាងមុខដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គ លេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ហៅកាត់ (គ.ជ.ប.អ) បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ពហុកីឡដ្ឋានមរតកតេជោ បច្ចុប្បន្ននេះ បានសាងសង់រួចរាល់ប្រមាណ៩៥ភាគរយហើយ ខណ:នៅសល់៥ ភាគ រយទៀត ក្រុមការងារនឹងបន្តធ្វើឱ្យរួចរាល់ឆាប់ៗនេះ។

ឯកឧត្តមបន្តថា ការសាង សង់ពហុកីឡដ្ឋានជាតិមរតកតេជោនេះ ត្រូវបានសាងសង់ឡើងដោយឈរលើទស្សន ទានបៃតង «Green Sport» ដោយមានសំណង់អគារតែ ៣០ភាគរយប៉ុណ្ណោះ ហើយ ៧០ភាគរយជាតំបន់បៃតង មានដូចជាដើមឈើ ស្មៅ និងទឹក ហើយក៏មានការកាត់ បន្ថយប្រើប្រាស់ថាមពលអគ្គិ សនី ដោយប្រើប្រាស់បច្ចេក ទេសរចនាប្លង់ ដែលមានខ្យល់ចេញចូល និងពន្លឺព្រះ អាទិត្យចេញចូលគ្រប់កន្លែង។ ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់បន្ថែមថា ពហុកីឡ ដ្ឋានធំនេះ ក៏មានសណ្ឋាគារចំនួន៣៤បន្ទប់ ហាងលក់ ទំនិញ សម្លៀកបំពាក់កីឡា ឧបករណ៍សម្ភារកីឡាគ្រប់ប្រភេទ និងផលិតផលផ្សេងៗ មានបំពាក់កន្លែងកម្សាន្តរបស់កុមារ មានសាលហាត់កីឡាមួយចំនួនក្រោមអគារធំ ហើយលក្ខណៈពិសេសរបស់កីឡដ្ឋានធំនេះ គឺមានច្រកសុវត្ថិភាពច្រើន ដែលអាចរំដោះមនុស្ស៦ម៉ឺននាក់ក្នុងរយៈតែ៧នាទីប៉ុណ្ណោះ។

សូមបញ្ជាក់ ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានបើកការដ្ឋានសាងសង់ដំណាក់ កាលទី១ កាលពីថ្ងៃទី១២ ខែ មេសា ឆ្នាំ២០១៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ គ្រោងចំណាយថវិកាសាងសង់ចន្លោះពី១០០លាន ទៅ២០០លានដុល្លារអាមេរិក ដែលថវិកាមួយភាគធំជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន៕

អត្ថបទទាក់ទង