ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការងារ ជូនដំណឹងពីទីតាំង និងកាលបរិច្ឆេទចាក់វ៉ាក់សាំងកូវីដ-១៩ (ស៉ីណូវ៉ាក់) ដូសទី២ ជូនកម្មករនិយោជិត អំឡុងពេលបិទខ្ទប់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 59
ក្រសួងការងារ ជូនដំណឹងពីទីតាំង និងកាលបរិច្ឆេទចាក់វ៉ាក់សាំងកូវីដ-១៩ (ស៉ីណូវ៉ាក់) ដូសទី២ ជូនកម្មករនិយោជិត អំឡុងពេលបិទខ្ទប់ ក្រសួងការងារ ជូនដំណឹងពីទីតាំង និងកាលបរិច្ឆេទចាក់វ៉ាក់សាំងកូវីដ-១៩ (ស៉ីណូវ៉ាក់) ដូសទី២ ជូនកម្មករនិយោជិត អំឡុងពេលបិទខ្ទប់

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ទីតាំង និងកាលបរិច្ឆេទចាក់វ៉ាក់សាំងកូវីដ-១៩ (ស៉ីណូវ៉ាក់) ដូសទី២ ជូនកម្មករនិយោជិត ក្នុងអំឡុងពេលបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ នេះបើតាមសេចក្តីជូនដំណឹង នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។

យោងតាមសេចក្តីជូនដំណឹងដដែលនេះ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករនិយោជិត នៃក្រសួងការងារ បានប្រាប់ដល់កម្មករនិយោជិត ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ (ស៉ីណូវ៉ាក់) ដូសទី១ ដោយក្រុមពេទ្យរបស់ក្រសួង ដូចខាងក្រោម៖

១៖ ចំពោះកម្មករនិយោជិត ដែលរស់នៅក្បែរទីតាំងរោងចក្រ ដែលជាទីតាំងចាក់វ៉ាក់សាំងដូសទី១ នោះ សូមទៅចាក់វ៉ាក់សាំងដូសទី២ នៅតាមទីតាំងចាស់របស់ខ្លួន។

២៖ ចំពោះកម្មករនិយោជិត ដែលរស់នៅក្នុងខណ្ឌផ្សេងពីទីតាំងរោងចក្រ ដែលបានចាក់ដូសទី១ នោះ សូមទៅចាក់ដូសទី២ នៅទីតាំងថ្មីដែលរៀបចំដោយក្រុមពេទ្យរបស់ក្រសួងការងារ នៅក្នុងខណ្ឌរបស់ខ្លួន ដូចមានបញ្ជាក់ក្នុងតារាងឧបសម្ព័ន្ធភ្ជាប់មកជាមួយ។

៣៖ ចំពោះកម្មករនិយោជិត ដែលរស់នៅក្នុងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដែលបានចាក់ដូសទី១ រួចហើយនោះ សូមទៅចាក់ដូសទី២ នៅក្នុងសួនឧស្សាហកម្មអាល់ហ្វា ផ្លូវជាតិលេខ៤ (ប្លុករោងចក្រQMI) គីឡូម៉ែត្រ២៧ ភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល នៃខេត្តកណ្តាល ដែលរៀបចំដោយក្រុមពេទ្យ របស់ក្រសួងការងារ។

ដើម្បីធានានូវសណ្តាប់ធ្នាប់ និងបង្ការនូវការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសការរក្សានូវគម្លាតសង្គមនៅតាមទីតាំងចាក់វ៉ាក់សាំងនីមួយៗ ក្រសួងការងារ បានសំណូមពរកម្មករនិយោជិត ដែលត្រូវចាក់វ៉ាក់សាំងដូសទី២ ខុសពីទីតាំងដើម ចូលរួមសហការស្នើសុំលេខរៀងចាក់វ៉ាក់សាំង តាមកម្មវិធី https://vaccination.mlvt.gov.kh ជាមុន។ ក្នុងករណីមានចម្ងល់បន្ថែម សូមទំនាក់ទំនងតាមក្រមតេឡេក្រាម https://t.me/workervaccination ៕

អត្ថបទទាក់ទង