ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាលប្រកាសពីការចាក់វ៉ាក់សាំងកូវីដ-១៩ ជាបន្ត សម្រាប់ក្រុមគ្រូពេទ្យនិងបុគ្គលិកសុខាភិបាលទាំងអស់ នៅខេត្តក្រុងចំនួន ១០

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 8
ក្រសួងសុខាភិបាលប្រកាសពីការចាក់វ៉ាក់សាំងកូវីដ-១៩ ជាបន្ត សម្រាប់ក្រុមគ្រូពេទ្យនិងបុគ្គលិកសុខាភិបាលទាំងអស់ នៅខេត្តក្រុងចំនួន ១០ ក្រសួងសុខាភិបាលប្រកាសពីការចាក់វ៉ាក់សាំងកូវីដ-១៩ ជាបន្ត សម្រាប់ក្រុមគ្រូពេទ្យនិងបុគ្គលិកសុខាភិបាលទាំងអស់ នៅខេត្តក្រុងចំនួន ១០

ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញសេចក្តីជូនព័ត៌មានស្តីពីកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ជាបន្ត ចាប់ពីថ្ងៃច័ន្ទទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមបណ្ដាខេត្តក្រុងចំនួន ១០ សម្រាប់ចាក់ឱ្យក្រុមគ្រូពេទ្យនិងបុគ្គលិកសុខាភិបាលទាំងអស់ដែលមានអាយុចន្លោះពី ១៨ ដល់ ៥៩ឆ្នាំ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២២ ខែកុម្ភៈនេះតទៅ។

ក្រសួងបានសុំអោយប្រជាពលរដ្ឋដទៃទៀតដែលមិនមែនជាក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល មេត្តារង់ចាំសិន ព្រោះចំនួនវ៉ាក់សាំងមានកំណត់ ខណៈពេលដែលក្រសួងក៏ត្រូវធានាថា អ្នកដែលបានចាក់នៅលើកទី១ នឹងមានវ៉ាក់សាំងចាក់សម្រាប់លើកទី២។

សូមអានខ្លឹមសារទាំងស្រុងក្នុងសេចក្តីប្រកាសខាងក្រោម៖

អត្ថបទទាក់ទង