ខ្មែរប៉ុស្ដិ៍ Close

ផ្ទះប្រជាពលរដ្ឋចំនួន៣២ខ្នង នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រងការខូចខាតដោយសារខ្យល់កន្ត្រាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 34
ផ្ទះប្រជាពលរដ្ឋចំនួន៣២ខ្នង នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រងការខូចខាតដោយសារខ្យល់កន្ត្រាក់ ផ្ទះប្រជាពលរដ្ឋចំនួន៣២ខ្នង នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រងការខូចខាតដោយសារខ្យល់កន្ត្រាក់

យ៉ាងហោចមានផ្ទះប្រជាពលរដ្ឋចំនួន៣២ខ្នង ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ បានរងការខូចខាតរបើកដំបូលដោយសារតែទទួលរងនូវការវាយប្រហារពីខ្យល់កន្ត្រាក់ដែលលាយឡំជាមួយភ្លៀង កាលពីល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ តែពុំបណ្តាលឱ្យរងគ្រោះដល់អាយុជីវិតមនុស្សនោះទេ។

ក្រោយពីមានហេតុការណ៍នៃគ្រោះធម្មជាតិនេះកើតឡើងលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ រួមក្រុមការងារអាជ្ញាធរមូលដ្ឋានកម្លាំងប្រដាប់អាវុធបានចុះទៅកាន់តំបន់កើតហេតុនេះ ដើម្បីជួយសម្រួលដោះស្រាយរាល់ការលំបាកជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងដើម្បីឱ្យពួកគាត់មានទីកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាពមួយរយៈសិននិងគិតគូររៀបចំជួយជួសជុលផ្ទះរបស់ពួកគាត់ឱ្យបានសមរម្យឡើងវិញនោះ។

លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានសម្ដែងការចូលរួមសោកស្តាយជាមួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរួមមានការ របើកដំបូលផ្ទះនាពេលនេះ និងបានផ្តាំផ្ញើសូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលមានភ្លៀងលាយនឹងខ្យល់កន្ត្រាក់ផ្គររន្ទះត្រូវរកកន្លែងមានសុវត្ថិភាពជ្រក។ ទន្ទឹមនេះ ត្រូវបិទទូរស័ព្ទដៃ ជៀសវាងគ្រោះថ្នាក់ កើតឡើងជាយថាហេតុនិងថែររក្សាសុខភាពអនាម័យជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីជៀសផុតពីជំងឺ កូវីដ-១៩ ទាំងអស់គ្នានោះ៕

អត្ថបទទាក់ទង