ខ្មែរប៉ុស្ដិ៍ Close

តោះៗចែករំលែកតៗគ្នាដើម្បីរកសប្បុរសជនជួយប្រជាពលរដ្ឋដែលកំពុងជួបគ្រោះទឹកជំនន់នៅខេត្តកំពង់ស្ពឺ

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃសៅរ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1397

ពេលនេះ ទឹកជំនន់ នៅខេត្ត កំពង់ស្ពឺ មានការជន់លឿន ហួសស្មាន… ធ្វើអោយលិចផលដំណាំ លិចផ្ទះប្រជាពលរដ្ឋ ជាច្រើនគ្រួសារ កំពុងខ្វះ ជំរក ស្បៀងអាហារ និង សម្ភារះផ្សេងៗ…

ដោយកត្តានេះហើយ នៅថ្ងៃទី 24.07.2018 ខ្ញុំបាទ រួមជាតារាចម្រៀង ប្រចាំផលិតកម្មថោន នឹងចុះសួរសុខទុក្ខ និង ជួយជាសម្ភារះ ខ្លះ ដើម្បីសម្រួលដល់ការលំបាកខ្លះ សំរាប់បងប្អូន ចំនួន 220 គ្រួសារ នៅស្រុកភ្នំស្រួច និង ក្រុងច្បារមន…

ដូច្នេះ ប្រសិន បណ្តាក្រុមហ៊ុន និង បងប្អូនមានបំណងចូលរួម រឺ អាចចូលជាថវិកា សម្ភារះផ្សេងៗ ជាមួយលោកករុណាពេជ្រតារាចម្រៀងប្រចាំផលិតកម្មTown( Account Facebook ឈ្មោះ Karona Pichtown )បាន.. ហើយលោកនឹងនាំយកសម្ភារះ និង ថវិកា នោះជូនដល់ពុកម៉ែបងប្អូន កំពង់ជ្រកតាមទីទួលសុវត្ថិភាព…
សូមបងប្អូន ពុកម៉ែ ពូមីង សប្បុរសជនជិតឆ្ងាយសូម ជួយបងប្អូនប្រជាពលរដ្ឋខ្មែរយើងកំពុងជួបទុកលំបាក ដោយសារគ្រោះធម្មជាតិ និងផ្តល់ដំណឹងនេះតៗគ្នាដើម្បី ជួយដល់ប្រជាពលរដ្ឋក្រីក្រ ដែលកំពុងជួបអាសន្ន។

ខ្មែរ ជួយខ្មែរ
ខ្មែរ តែមួយអនាគតតែមួយ…!!

សម្រួល៖ ឆៃយ៉ា

អត្ថបទទាក់ទង